ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » យន្តហោះ​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ដែល​បាត់​ដំណឹង​បាន​ធ្លាក់​ហើយ ស្លាប់​ទាំងអស់

យន្តហោះ​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ដែល​បាត់​ដំណឹង​បាន​ធ្លាក់​ហើយ ស្លាប់​ទាំងអស់

(​ហ្សា​កាតា​)៖ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទី​ភ្នាក់​ព័ត៌មាន​ចិន ស៊ិន​ហួរ នៅ​មុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃ​អង្គារ ទី​០១ ខែតុលា ឆ្នាំ​២០១៦​។ ភ្នាក់ងារ​ជួយសង្គ្រោះ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ បាន​រក​ឃើញ​ហើយ​សាកសព​មនុស្ស ចំនួន​បួន​នាក់​ដែល​ស្ថិតនៅ​លើ​យន្តហោះ​ដឹកជញ្ជូន​មួយគ្រឿង ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​អះអាងថា បាន​ដាច់​វិទ្យុទាក់ទង​នៅ​ថ្ងៃអាទិត្យ​លើ​ដែនអាកាស​នៃ​ខេត្ត Papua ភាគ​ខាងកើត​ប្រទេស​នោះ​ហើយ​។
​ប្រធាន​ទីភ្នាក់ងារ​រុករក និង​ជួយ​សង្គ្រោះ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី លោក Henry Bambang Soelistyo បានឲ្យដឹង​ថា​យន្តហោះ​ខាងលើ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជម្រាលភ្នំ Jayawijaya ក្នុង​ខេត្ត Papau ហើយ​សាកសព​ជនរងគ្រោះ​ទាំង​បួន​រូប​ត្រូវបាន​គេ​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​មន្ទីរពេទ្យក្រុង Timika ដើម្បី​ឆ្លងកាត់​នីតិវិធី​នៃ​ការកំណត់​អត្តសញ្ញាណ​។​
​យន្តហោះ​ដឹកជញ្ជូន DHC-4 Caribou ដែល​បាន​ធ្លាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ដាច់​វិទ្យុទាក់ទង នៅ​យប់​ថ្ងៃអាទិត្យ សប្តាហ៍​មុន​អំឡុងពេល​ជើងហោះហើរ​របស់​វាពី​ក្រុង Timika ទៅ​កាន់​ទីជនបទ Illaga ហើយ​ត្រូវបាន​ប្រកាសថា បាត់​ដំណឹង​ដោយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​
​ដោយសារ​តែ​សណ្ឋាន​ដី​ពោរពេញ​ទៅ​ដោយ​ជួរ​ភ្នំ និង​ព្រៃឈើ យន្តហោះ​គឺជា​មធ្យោបាយ តែមួយគត់​ដែល​សក្តិសម​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ក៏​ដូចជា​មនុស្ស​នៅ​កាន់​ខេត្ត Papua នៃ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​អាកាសធាតុ​ដែល​ងាយ​នឹង​ប្រែប្រួល​នៅ​ទីនោះ ជា​ញឹកញាប់​បាន​បណ្តាល​ឲ្យ​ការធ្វើដំណើរ​តាម​ផ្លូវអាកាស ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ទីបំផុត ដូច​ដែល​ធ្លាប់​កើតមាន​ជាច្រើន​ដង​មកហើយ​៕
dhc4_caribou_14173161839-940x580

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya