ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ម្នាក់ ដក​កាំភ្លើង​បាញ់​បុរស​ម្នាក់​បាក់​ជើង ដោយសារ​ខឹង​ស៊ី​ផ្លេ​ខ្លាំងៗ​មុខផ្ទះ

ប៉េអឹម​ម្នាក់ ដក​កាំភ្លើង​បាញ់​បុរស​ម្នាក់​បាក់​ជើង ដោយសារ​ខឹង​ស៊ី​ផ្លេ​ខ្លាំងៗ​មុខផ្ទះ

(​បាត់ដំបង​)៖ នៅ​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
​មុន​កើតហេតុ​ខ្លួន បាន​ជិះ​ម៉ូតូ​ម៉ាក Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1R9-430 មាន​ចាប់​ដែក​ទុក​សម្រាប់​សណ្តោង​រ៉ើម៉ក​ពីលើ នៅពេល​ជិះ​ទៅដល់​ចំណុច​កើតហេតុ ពោល​ចំ​ខាងមុខ​ផ្ទះ​ជន​ដៃ ក៏​បាន​ចុច​ស៊ី​ផ្លេ​ម៉ូតូ ដើម្បី​ហៅ​សង្សា​ខ្លួន​ដែល​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្បែរ​ផ្ទះ​ជនបង្ក ក៏​ត្រូវ​មន្ត្រី អ​.​ហ ខេត្ត​រូបនោះ បាន​បាញ់ប្រហា​មកលើ​ខ្លួន ខណៈ​កំពុង​ជិះ​នៅលើ​ម៉ូតូ​នៅ​ឡើយ​។​
​នៅ​ពេល​ជន​ដៃដល់​ជា​មន្ត្រី អ​.​ហ ខេត្ត​បាន​បាញ់​ជនរងគ្រោះ​ចំនួន​១​គ្រាប់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​រួចមក ជនដៃដល់​បាន​បាញ់​មួយ​គ្រាប់​ទៀត ប៉ុន្តែ​សំណាង​ដោយ​កាំភ្លើង​មិន​ផ្ទុះ ហើយ​ពេលនោះ​ជនរងគ្រោះ បាន​រត់​ចូល​ក្នុង​បន្ទប់​លេខ​២ ផ្ទះ​ដែល​សង្សារ​ខ្លួន​ជួល​នោះ ដើម្បី​សុំឲ្យ​គេ​ជួយ ក៏ប៉ុន្តែ​គ្រប់គ្នា​មិន​ហ៊ាន​ចេញមក​ជួយ​ទេ បាន​ត្រឹម​អើតមើល តែ​ក៏​បាន​ជួយ​ទាក់ទង​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៍​។ បន្ទាប់​ពី​មន្ត្រី អ​.​ហ ខេត្ត ខាងលើ​បាន​ពី​បាញ់ប្រហារ​ជនរងគ្រោះ​ហើយ ភ្លាមៗ​នោះ លោក ឡា​ច វ៉ាន់ ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត ត្រូវ​ជា​មេ​កើយ​របស់​ជនដៃដល់ បាន​យក​ម៉ូតូ​មក​ឌុប​រំដោះ​ជនបង្ក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ គឺ​ឌុប​ចេញ​ស្របពេល លោក ឈឿង គឹម​សុង ដឹកនាំ​ក្រុម​បង្ការ បង្ក្រាប ចូល​ទៅ​ដល់​កន្លែងកើតហេតុ​។​
​ចំណែក លោក ឈឿង គឹម​សុង នៅពេល​ដឹកនាំ​ក្រុម​បង្ការ បង្ក្រាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ និង​បាន​សាកសួរ និង​ប្រមូល​វត្ថុតាង ព្រមទាំង​ជួយ​ដឹក​បញ្ជូន​ជនរងគ្រោះ​មក​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​យោធភូមិភាគ​ទី​៥(​ព​២) ។ ជនរងគ្រោះ​ដែល​ត្រូវ​មន្ត្រី អ​.​ហ ខេត្ត​បាន​បាញ់​ខាងលើ​មានឈ្មោះ ព្រឿង រដ្ឋា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ មុខរបរ​ជា​ចុងភៅ នៅក្នុង​សណ្ឋាគារ (​ក្លាស់​ស៊ី​) ក្រុង​បាត់ដំបង​។ បច្ចុប្បន្ន​ជនដៃដល់​កំពុង​ស្ថិត​ក្នុង​ការសាកសួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ គេ​ពុំ​ទាន់​ច្បាស់​ថា ថ្នាក់លើ​ចាត់វិធានការ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ​៕
fn-2016-11-01-12-58-16-0 fn-2016-11-01-12-58-16-2 fn-2016-11-01-12-58-16-4 fn-2016-11-01-12-58-16-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya