ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ទីតាំង​ជល់​មាន់ ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង

ប៉ូលិស​បង្ក្រាប​ទីតាំង​ជល់​មាន់ ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង

(​ក្រចេះ​)៖ នា​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​ស្នួល ដឹកនាំ​ដោយ​លោក​ចាន់ សុខ​គីម អធិការ​ស្រុក បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង ក្នុងព្រៃ​កៅស៊ូ ស្ថិតនៅ​ភូមិ អូ​តា​ញាន ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​
​កម្លាំង​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​របស់លោក រឹបអូស​បាន​ម៉ូតូ​១០​គ្រឿង មាន់​ជល់​ចំនួន​៣​ក្បាល ត្រុង​ក្រុង​មាន់​ចំនួន​១០ កៅ​១០ តង់​២ និង​សម្ភារៈ​ជល់​មាន់​មួយចំនួនទៀត ចំណែក​ក​អ្នកញៀន​ល្បែង​ជល់​មាន់​ទាំង​នោះ បាន​រត់​បាត់​ស្រមោល​អស់​។ ជាមួយគ្នានេះ លោក​អធិការ​ស្រុក បញ្ជាក់ថា លោក​នឹង​ដឹននាំ កម្លាំង​នគរបាល​ជំនាញ បន្ត​ប្រតិបត្តិការ​បង្ក្រាប ល្បែងស៊ីសង់​ដែល​មាន​នៅ​ស្រុក​ស្នួល ឲ្យ​ដូច​ភ្លៀងរលឹម ៕

fn-2016-11-01-11-48-54-0 fn-2016-11-01-11-48-54-2 fn-2016-11-01-11-48-54-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya