ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ចោរលួច​ម៉ូតូ​៤​នាក់ នៅ​ខេត្ត​ព្រះសីហនុ

ប៉ូលិស​ឃាត់​ចោរលួច​ម៉ូតូ​៤​នាក់ នៅ​ខេត្ត​ព្រះសីហនុ

(​ព្រះសីហនុ​)៖ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​លួច​ម៉ូតូ​។ ជនសង្ស័យ​ទាំង​៤​ដែល​ឃាត់ខ្លួន​បាន​នេះ ពាក់ព័ន្ធ​ក្នុង​ករណី​លួច​ម៉ូតូ​មួយគ្រឿង កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​មាន​ម្ចាស់​ឈ្មោះ យ៉ែម សុផាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ធ្វើការ​នៅ​សណ្ឋាគារ​លើ​ភ្នំ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ ស្វាយ ធូ អាយុ​២២​ឆ្នាំ (​សមគំនិត​ទទួលផល​) ទី​២-​ឈ្មោះ សៀង សៀន អាយុ​២១​ឆ្នាំ (​សមគំនិត​ទទួលផល​) ធ្វើការ​នៅ​ហាង​ម្ល់​ជ្រៃ​ប៉ោល​កី ទី​៣-​ឈ្មោះ ម៉េង យានិ​កា អាយុ​៣៥​ឆ្នាំ (​ទទួលផល​) សន្តិសុខ​កាស៊ីណូ «​ដឹរី​ច រី​សត​» និង​ទី​៤-​ឈ្មោះ​ជុំ ដា​នី អាយុ​២០​ឆ្នាំ (​សមគំនិត​ទទួលផល​) រីឯ​ជនសង្ស័យ​ដែលជា អ្នកធ្វើ​សកម្មភាព ឈ្មោះ ភា កំពុង​រត់គេចខ្លួន​។ ក្រោយ​ប្រតិបត្តិការ កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន ម៉ូតូ​១​គ្រឿង ម៉ាក Honda Dream C110 (​សង់​ប៊ិច​) ពណ៌​ខ្មៅ​។​
​បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ដ​៕

fn-2016-11-01-12-42-38-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya