ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម ប្តី​សម្លាប់​ប្រពន្ធ សង្ស័យ​រឿង​ប្រចណ្ឌ

ឃាតកម្ម ប្តី​សម្លាប់​ប្រពន្ធ សង្ស័យ​រឿង​ប្រចណ្ឌ

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​បន្ទប់​ផ្ទះជួល​លេខ​៧ ក្រុមទី​៣​ភូមិ​ដំណាក់​ធំ​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ «​មាន​ករណី​ឃាតកម្ម ប្តី​សម្លាប់​ប្រពន្ធ ស្ថិតនៅ​ក្នុង​បន្ទប់​ផ្ទះជួល​លេខ​៧ ជនរងគ្រោះ​ឈ្មោះ ផាត ស្រីនេត អាយុ​២២​ឆ្នាំ មុខ​រត់​តុ​ក នៅ​ហាង​មនោ​រម្យ និង​មាន​ស្រុកកំណើត ភូមិ​ទទួល​កណ្តោល ឃុំ​ជី​គោ ខេត្ត​ត្បូងឃ្មុំ​»​។​
​អំពើ​ឃាតកម្ម​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​អាទិត្យ​មកម្ល៉េះ តែ​ទើប​មាន​ការភ្ញាក់ផ្អើល នៅ​ព្រឹក​មិញ ក្រោយ​ពី​ម្តាយ​នារី​រងគ្រោះ ដែល​រស់នៅ​ភូមិ​ថ្មី មិន​ឃើញ​កូន​ទៅលេង​ផ្ទះ ក៏​មក​មើល​កូន​ហើយ​ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ក៏​ទម្លុះ​សោ​ស្រាប់តែ​ឃើញ​កូនស្រី​ដេក​ស្លាប់​បាត់​ទៅ​ហើយ​។​
​ពួកគេ​ទាំង​២​នាក់ បាន​ឈ្លោះប្រកែក​តាំងពី​ថ្ងៃ​អាទិត្យ​មក​នោះ ហើយ​អាច​សង្ស័យ​ឈ្លោះ​គ្នា រឿង​ប្រចណ្ឌ​ទៀតផង ដោយសារ​នារី​រងគ្រោះ​ធ្វើការ​នៅ​ក្នុង​ហាង​។ នៅពេលនេះ បុរស​ជា​ប្តី​បាន​រត់គេចខ្លួន​បាត់​ហើយ ខណ​:​កម្លាំង​នគរបាល​របស់​លោក​កំពុង​ធ្វើការ​ស្រាវជ្រាវ​នៅ​ឡើយ ៕

fn-2016-11-01-10-01-21-0 fn-2016-11-01-10-01-21-1 fn-2016-11-01-10-01-21-3 fn-2016-11-01-10-29-24-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya