ភ្នំពេញ ៖នៅថ្ងៃទី២៧ កញ្ញា ២០១៣ ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ ត្រូវម្តាយក្មេងស្រីវ័យ៧ឆ្នាំ ប្តឹងថា បានចាប់រំលោភសេពសន្ថវៈ លើកូនស្រីរបស់គាត់ បានសម្រេចចំនួន២ដងនោះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ដាក់ពន្ឋនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំ ការបើកសវនាការ ជំនុំនាពេលខាងមុខ។
ក្មេងប្រុសវ័យ១៤ឆ្នាំរូបនេះ ឈ្មោះ ធី សំរិត រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ត្រូវបានព្រះរាជអាជ្ញារង កញ្ញា វ៉ា សក្តា ចោទប្រកាន់ពីបទ រំលោភ សេពសន្ថវៈ មានស្ថានទម្ងន់ទោស។
យោងតាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ក្មេងប្រុសរូបនេះ ត្រូវប្រឈមចំពោះការជាប់ពន្ឋនាគារ ពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ ប៉ុន្តែក្នុងករណីក្មេងប្រុសនេះ ជាអនីតិជន ត្រូវប្រឈម នឹងការជាប់ពន្ឋនាគារ ពាក់កណ្តាល នៃទោស ។ ពោលគឺពី ៣ឆ្នាំ៦ខែ ទៅ ៧ឆ្នាំ៦ខែ ៕