ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ស្រែក​ទ្រហោយំ​បន្ទាប់ពី​ឃើញ​រត់​ជុំវិញ​រទេះ ដោយសារ​បុរស​ម្នាក់​មាន​កាន់​កូន​កាំបិត​ដេញ​ចាក់​ពី​ក្រោយ​ ​

ស្ត្រី​ម្នាក់​ស្រែក​ទ្រហោយំ​បន្ទាប់ពី​ឃើញ​រត់​ជុំវិញ​រទេះ ដោយសារ​បុរស​ម្នាក់​មាន​កាន់​កូន​កាំបិត​ដេញ​ចាក់​ពី​ក្រោយ​ ​

បន្ទាយមានជ័យ ៖ យ៉ាងណាក៏ដោយ ជនសង្ស័យ​បាន​គេច​ទៅ​បាត់ សមត្ថកិច្ច​ណែនាំ​ឱ្យ​ស្ត្រី​រងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​តែប៉ុណ្ណោះ ។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១ តុលា ស្ថិតនៅ​មុខ​ស្ថានីយ​រថភ្លើង​ចាស់ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ។​
​ស្ត្រី​ឈ្មោះ​មុំ នាង អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែត ដោយ​បាន​យំ​រៀបរាប់ថា បុរស​ដែល​យក​កាំបិត​ដេញ​ចាក់​គាត់​នោះ ជា​អតីត​ប្តី តែ​បាន​លែងលះ​គ្នា​ហើយ មានឈ្មោះ​ជា វណ្ណ​នី អាយុ​៥៣​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ។​
ដំបូង​ឃើញ​ស្ត្រី​បាន​រត់​ជុំវិញ​ម៉ូតូ​មួយ​គ្រឿង​ស្រែក​ឱ្យ​គេឯង​ជួយ ហើយ​ឃើញ​បុរស​នោះ​កាន់​កូនកាំបិត​១​ដេញ​ចាក់​ពីក្រោយ ខណៈ​អ្នក​ម៉ូតូឌុប​នៅ​ទី​នោះ​ចង់​ជួយ បែរ​ជា​បុរស​នោះ ស្រែកថា «​ជា​រឿង​ប្តី​ប្រពន្ធ​អញ​ទេ​» ។ ស្ត្រី​រូប​នេះ ក្រោយ​ពី​រត់គេច​ពី​ជុំវិញ​ម៉ូតូ​បាន​ទៅ​រត់​ជុំវិញរ​ទេះ​ឈើ​ដ៏​ធំ​មួយ ដង្ហោយ​ឪ្យ​គេឯង​ជួយ​ដដែល ។ ទីបំផុត​នៅ​ពេល​ដែល​មនុស្ស​ចោមរោម​មើល​កាន់តែច្រើន ធ្វើ​ឱ្យ​បុរស​នោះ​រត់ឡើង​ជិះ​ម៉ូតូ​១​គ្រឿង​ចេញ​ទៅ​ទិស​ខាងកើត​បាត់ ។​
​បន្ទាប់មក គេ​ឃើញ​កម្លាំង​ប្រជា​ការពារ​ភូមិ និង​នគរបាល​ប៉ោយប៉ែត​បាន​ចុះ​ដល់​កន្លែងកើតហេតុ ជួប​សួរនាំ​នាំ​ស្ត្រី​ខាងលើ ។ នៅ​កន្លែងកើតហេតុ ស្ត្រី​រងគ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​និង​បុរស​សង្ស័យ​បាន​លែងលះ​គ្នា​រាប់សិប​ដង​ហើយ តែ​លែង​មិន​ដាច់​សោះ ។ មិនតែប៉ុណ្ណោះ គាត់​កាន់​ទាំង​ឯកសារ​បង្ហាញ​គេឯង​ថា ជា​លិខិត​លែងលះគ្នា​ទៀតផង ។ គាត់​ប្រាប់​សមត្ថ​កិ​ច្និង​អ្នក​ស្រុកថា បុរស​ខាងលើ បាន​យក​កូនកាំបិត​ប៉ង​ដេញ​ចាក់​សម្លាប់ ហើយ​ក៏​បង្ហាញ​រូបថត​អតីត​ប្តី និង​គាត់​១​សន្លឹក​ដល់​សមត្ថកិច្ច​ទៀតផង  ៕

66e550d8-7588-4b46-967d-c4bf735d456d 29427c8e-6a61-4d20-8419-a935ecbb4265 b2065808-9869-4208-9e2f-caf93dbf55d4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya