ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​អូស​ជាច្រើន​ម៉ែត្រ​រួច​កិន​ពី​លើ​ដាច់​លលាដ៍ក្បាល​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​អូស​ជាច្រើន​ម៉ែត្រ​រួច​កិន​ពី​លើ​ដាច់​លលាដ៍ក្បាល​ ​

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​ទី​១១-១២ ស្ថិតក្នុង​ភូមិ​ចំប​ក់មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។​
​សព​ជនរងគ្រោះ​ឈ្មោះ សាយ ម៉ា​យ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​គង​ជ័យ​លិច ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ។​
​ដំបូង​រូបលោក​មិន​បាន​ដឹងថា​មាន​មនុស្ស​ស្លាប់​ទេ ពេល​ដែល​បើក​ជិត​ដល់​កន្លែងកើតហេតុ​ក៏​ឃើញ​មនុស្ស​ដេក​ផ្កាប់មុខ​បែកក្បាល​ខ្ទេច​ដាច់​លលាដ៍ក្បាល​ខាងលើ និង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-7048 ដួល​កណ្តាលផ្លូវ ទើប​រូប​លោក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមកពិនិត្យ​ភ្លាមៗ​ដែរ ។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឌុប​ប្រពន្ធ​ទៅដល់​ផ្ទះ​នៅ​ស្រុក​កងមាស ហើយ​ក៏​ប្រញាប់​ត្រឡប់​មក​ការដ្ឋាន​សំណង់​នៅ​ព្រែកលៀប​វិញ ទោះបី​ក្រុមគ្រួសារ​ហាមឃាត់​យ៉ាងណា​ក៏​មិន​ស្តាប់​ដែរ ស្រាប់តែ​ក្រោយមក​មាន​គេ​ទូរស័ព្ទ​ថា ប្តី​គាត់​ត្រូវ​រថយន្ត​បុក​ស្លាប់​ធ្វើឲ្យ​រូបគាត់​ស្រឡាំងកាំង​តែម្តង ។​
​សព​អាច​ត្រូវ​រថយន្ត​បើក​កៀរ​ពីក្រោយ​អូស​ជាច្រើន​ម៉ែត្រ ហើយ​ទើប​កិន​ពី​លើ​ដាច់​លលាដ៍ក្បាល​ផ្នែក​ខាងលើ​ស្លាប់​តែ​ម្តង ព្រោះ​គេ​ពិនិត្យឃើញ​ពី​កន្លែង​បុក​ដល់​ទីតាំង​សព​មាន​ប្រវែង​១០​ម៉ែត្រ ៕
cc6d1d6b-0549-44a0-95d3-edd512ea4763 e92c353f-1560-4f74-989b-f10180d619fc fcc29d70-1438-47f9-877b-35053454c80c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya