ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ករណី​ឡាន​បុក​ម៉ូតូ​ ​

បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ករណី​ឡាន​បុក​ម៉ូតូ​ ​

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃទី​៣១ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​ប៊ឺ​រី តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិតក្នុង​ភូមិ​ជម្ពូរ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​មានឈ្មោះ បន តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកំណើត​នៅ​ភូមិ​ល្បើ​ក ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ។ ម៉ូតូ​ដែល​នៅ​ក្បែរ​ជនរងគ្រោះ​ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-9943 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​
​បន្ទាប់ពី​មាន​អ្នកដំណើរ​បាន​ជិះ​ឆ្លងកាត់​ផ្លូវ​ខាងលើ​បាន​ប្រទះឃើញ​ជន​រងគ្រោះ​ដេក​ផ្កាប់​មុខ​បែកក្បាល​ធ្លាយ​ខួរ​ហើយ​ជើង​ម្ខាង​នៅជាប់​ក្រោម​ម៉ូតូ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​មើល​ដល់​ចំណុចកើតហេតុ​ធ្វើការ​ឆែកឆេ​រក​មើល​អត្តសញ្ញាណប័ណ្ណ​ព្រមទាំង​លេខ​ទូរស័ព្ទ​ទំនាក់ទំន​ង​រក​ក្រុមគ្រួសារ ៕

55c6a39a-1c44-4acf-ad7d-7e872ba16e38 f02ffa93-85bc-47dd-9229-185f05f9fffe fe99170c-4bf3-4763-bbd7-c3069df2582a

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya