ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កម្លាំងប្រដាប់អាវុធ​ខេត្តកណ្តាល

សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កម្លាំងប្រដាប់អាវុធ​ខេត្តកណ្តាល

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៧​និង​៥៥​នាទី ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ដល់​សាលាខេត្ត​កណ្តាល ដើម្បី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ ស្វែង​យល់​បន្ថែម​ពី​សុខទុក្ខ និង​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្តន៍​ការងារ​។ កិច្ច​សំណេះសំណាល​នេះ ក៏​ដើម្បី​ជំរុញ​ការអនុវត្តន៍​ការងារ​របស់​មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ​ខេត្ត​កណ្តាល ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កណ្តាល​។​
​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​បាន​ស្វែងយល់​ពី​បញ្ហា និង​ការអនុវត្តន៍​ការងារ​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ​តាម​បណ្តា​ខេត្ត​នោះ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ ពី​ខេត្ត​បាត់ដំបង សម្តេច​តេជោ បាន​ប្រកាស​ដាក់​ចេញ​យុទ្ធនាការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​តាម​បណ្តា​ខេត្ត​ដោយផ្ទាល់​តែម្តង​។​
​ខេត្ត​កណ្តាល ជា​ខេត្ត​ទី​២២ ហើយ ដែល​សម្តេច​តេជោ បាន​អញ្ជើញ​ចុះ​ទៅ​ដល់ និង ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​រាជ ការ និង​កងកម្លាំងប្រដាប់អាវុធ​។ នៅសល់​ខេត្ត​តែ ៣​ទៀត​ប៉ុណ្ណោះ ដែល​សម្តេច​តេជោ មិនទាន់​បាន​ចុះ​ទៅ​រួម​មាន​ខេត្ត​កោះកុង ព្រៃវែង និង​ស្វាយរៀង​៕
fn-2016-11-01-07-58-41-0 fn-2016-11-01-07-58-42-1 fn-2016-11-01-08-16-30-3 fn-2016-11-01-08-17-06-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya