ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ក្រុមអធិការកិច្ច​ក្រសួង​រ៉ែ ផ្អាក​សកម្មភាព​ដេប៉ូ​លក់​ខ្សាច់​៦​កន្លែង នៅ​ស្រុក​ស្អាង និង​ផាកពិន័យ​ឡាន​ដឹក​ថ្ម​-​ខ្សាច់​១០​គ្រឿង​

ក្រុមអធិការកិច្ច​ក្រសួង​រ៉ែ ផ្អាក​សកម្មភាព​ដេប៉ូ​លក់​ខ្សាច់​៦​កន្លែង នៅ​ស្រុក​ស្អាង និង​ផាកពិន័យ​ឡាន​ដឹក​ថ្ម​-​ខ្សាច់​១០​គ្រឿង​

(​កណ្តាល​)៖ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ក្រុមអធិការកិច្ច​ក្រសួង​រ៉ែ និង​ថាមពល ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ចល័ត ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​បច្ចេកទេស មិន​គ្រប​ឲ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់ ក្រសួង​រ៉ែ​និង​ថាមពល ធ្វើឲ្យ​ជ្រុះ​រាយប៉ាយ​លើ​ដងផ្លូវ និង​រំខាន​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ​។​
​ក្នុង​ការចុះ​ប្រតិបត្តិការ​នោះដែរ ក្រុម​ការងារ​ក៏​បាន​ពិនិត្យ រថយន្ត​មិន​មាន​ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ សំបក​កង់​សឹក​រិច​រិល សំ​ពីង ស​សំពោង វិញ្ញាបនបត្រ​ត្រួត ពិនិត្យ​លក្ខណៈ​ច្ចេក​ទេស និង​ប្រកប​អាជីវកម្ម និង​បណ្ណ​បើកបរ​ផងដែរ​។​
​ក្នុង​ប្រតិបត្តិការ​នេះ នគរបាល​ចរាចរណ៍ រួម​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឃាត់​រថយន្ត​ដឹក ថ្ម ខ្សាច់​ចំនួន ១០​គ្រឿង​ធ្វើការ​អប់រំ​ណែនាំ កែតម្រូវ និង​ពិន័យ​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា​៥៦ មាត្រា​៥៧ និង​មាត្រា​៦៦​។ ជាមួយ​នោះ​ដែរ ក្រសួង​រ៉ែ​និង​ថា​ម​បានសម្រេច​ផ្អាក សកម្មភាព​ដេប៉ូ​លក់​ខ្សាច់​ចំនួន ៦​កន្លែង នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​។​
​លោក​ឧត្តមសេនីយ៍ រុន រ័ត្ន​វ​សនា ក្នុងនាម​នាយកដ្ឋាន​ន​គរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​អជីវ​ករ​ដឹក​ដី ថ្ម ខ្សាច់ គ្រួស សូម​ចូលរួម​គោរព​ច្បាប​ស្តីចរាចរណ៍​ផ្លូវ​គោក និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​រ៉ែ​និង​ថាមពល​៕

14570425_1734411520218100_7089541417415406252_n 14595752_1734411516884767_4407761044510342440_n 14732142_1734411483551437_5836014260075972538_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya