ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែតុលា ឆ្នាំ​២០១៦ ស្លាប់​ប្រជាពលរដ្ឋ ១២៤​នាក់ និង​៦៥៦​នាក់​រងរបួស

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែតុលា ឆ្នាំ​២០១៦ ស្លាប់​ប្រជាពលរដ្ឋ ១២៤​នាក់ និង​៦៥៦​នាក់​រងរបួស

(​ភ្នំពេញ​)៖ យ៉ាងហោច​ណាស់​ប្រជាពលរដ្ឋ​ចំនួន​១២៤ នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​២៨១​លើក ក្នុង​ខែ​តុលា​កន្លងទៅនេះ ដែល​ចំនួន​អ្នក​ស្លាប់​បាន​ធ្លាក់​ចុះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៥ កើតឡើង ២៧៥​លើក អ្នកស្លាប់​១៣៣​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការន​គរបាល​ជាតិ​។​
​របាយការណ៍​បានឲ្យដឹង​ទៀត​ថា ពេញ​មួយ​ខែ​តុលា អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៦៥៦​នាក់ (​របួសស្រាល ៣០៩​នាក់ និង​របួសធ្ងន់ ៣៤៧​នាក់​) កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន ដែល​មាន​អ្នករបួស​ចំនួន ៤៣៥​នាក់ (​របួសស្រាល ១៦៤ នាក់ និង​ធ្ងន់ ២៧៣​នាក់​)​។​
​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២៨១​លើក​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​តូច​១០២​គ្រឿង រថយន្ត​ធំ ៥៧​គ្រឿង និង​ម៉ូតូ ២៩២​គ្រឿង ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ ងងុយដេក និង​កត្តា​យានយន្ត​ជាដើម​៕

10955f8d-52e0-47d1-8900-f82cf5342f93 14720397_1776813232592834_9023875160615589977_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya