ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» Breaking News, ព័ត៌មានជាតិ » ហួសចិត្ត ! ខឹង​ឌី​ត​ស្រី​មិនបាន លោក​សក្តិ​៥ បែន ដា​រា ស្នងកា​រង​ខេត្ត​ព្រះសីហនុ ដក​កាំភ្លើង​បាញ់​មេឃ​ ​

ហួសចិត្ត ! ខឹង​ឌី​ត​ស្រី​មិនបាន លោក​សក្តិ​៥ បែន ដា​រា ស្នងកា​រង​ខេត្ត​ព្រះសីហនុ ដក​កាំភ្លើង​បាញ់​មេឃ​ ​

ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ម្នាក់ បាន​លើកឡើង​ថា កាលពី​យប់​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ​២០១៦​កន្លងទៅនេះ មាន​លោក​ស្នងកា​រង​ប៉ូលីស​ខេត្ត​ព្រះសីហនុ ចំនួន​២​នាក់ ជិះ​រថយន្ត​ទំនើប ២​គ្រឿង មាន​ទាំង​ស្លាក​លេខ​នគរបាល​ផង ដែល​ជា​ស្លាក​លេខ​អត់​បង់ពន្ធ​បាន​ចូល​ទៅ​ផឹកស៊ី​នៅក្នុង​ក្លឹប​កំសាន្ត​SEVEN ពេល​ផឹកស៊ី​រួច ក៏​ហៅ​នារី​ចាក់​ស្រា​បៀរ ទៅ​ដេក​ជាមួយ​ប៉ុន្តែ​នារី​នោះ​មិន​ព្រមទៅ ក៏​ខឹង​រួច​ដក​កាំ ភ្លើង​ខ្លី​ទំនើប​បាញ់​១​គ្រាប់​ឡើងលើ​មេឃ​សំ​ញ៉ែង​លេង ក្នុង​ប្លុក​សណ្ឋាគារ និង​រមណីយ ដ្ឋា​ន អេ​ម៉ារី​អូ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
​អ្នកឃើញ​ហេតុការណ៍ បានឲ្យដឹងថា កាលពី​វេលា​ខាងលើ បុរស​ម្នាក់​ក្នុងចំណោម​បុរស​៣​នាក់ ដែល​ឧស្សាហ៍​ចូល​ឌី​ត​ស្រីៗ​នៅ​ទីនោះ បាន​អួត​ប្រាប់​ស្រីៗ​ក្នុង​ក្លឹប​ខាង លើ​ថា ខ្លួន​ជា​ស្នងការរង​នគរបាល​នៅ​ខេត្ត​ព្រះសីហនុ ទើបតែ​ផ្លាស់​មក​ថ្មី ។​ក្រោយពេល​ផឹកស៊ី​រួច ក៏​ហៅ​នារី​ចាក់​ស្រា​បៀរ ជា​ជនជាតិ​រុស្ស៊ី ទៅ​ដេក​ជាមួយ ប៉ុន្តែ​នារី​នោះ​មិន​ព្រម​ទៅ​ក៏​ខឹង​រួច​ដក​កាំភ្លើងខ្លី​ទំនើប​បាញ់ ១​គ្រាប់ ឡើង​លើ​មេឃ សំ​ញ៉ែង​លេង បាញ់​ជាការ​គម្រាម ឬ​សំ​ញ៉ែ​ង ហើយក៏​ប្រញាប់ប្រញាល់​បើករថយន្ត​ចេញទៅ ។​
​លុះ​ដល់​ច្រកចេញ សន្តិសុខ​បុរី ក៏​បាន​បិទ​បា​រ៉ាស់​មិន​អោយ​ចេញ តែ​ត្រូវ​បុរស​នោះ ដក​កាំភ្លើងខ្លី​ភ្ជង់​សំឡុត​រក​បាញ់​ក្បាល​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ​ធ្វើអោយ​អ្នកយាម បា​រ៉ាស់​រត់គេច​ខ្ល​នរកទី​សុវត្ថិភាព​ហើយ​រថយន្ត​នោះ​ក៏​បាន​បើក​បុក​បា​រ៉ា​ស់ទំ​លុះ​គេច ខ្លួន​ដោយ​សុវត្ថិភាព​បាត់ទៅ ។​
​ក្រោយ​កើត​ហេតុការណ៍​បន្តិច អ្នក​នៅ​ក្នុង​ក្លឹប ក៏​បាន​ចេញ​សួរដេញដោល​គ្នា ទើប​ដឹងថា បុរស​សក់វែង​បន្តិច មុខ​ដូច​ជនជាតិ​វៀតណាម ជា​បុរស ល្មោភកាម  បើករថយន្ត​ម៉ាក​លុច​ស៊ី​ស​៥៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល ព្រមទាំង​មាន​បិត​ឡូហ្គូ Police សងខាង​ទ្វារ​រថយន្ត​នោះ​ឈ្មោះ បែន ដា​រា ជា​ស្នងការរង​ទទួល​ផែនកា​រិយា ល័យ​សុខាភិបាល និង​ផ្សព្វផ្សាយ​អប់រំ​។​ទើប​ផ្លាស់​ចេញ​ពី​អនុប្រធាន​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ហើយ​ត្រូវបាន​គេ​ស្គាល់ ថា ជា​កូនប្រសារ របស់​លោកស្រី ឧកញ៉ា​ដ៏​ល្បី​ឈ្មោះ​យាយ​ផាន់ រកស៊ី​ខាង​ផ្ទះល្វែង និង​បុរី​នៅ​ស្រុក​ខ្មែរ ។​
​ជុំវិញ​បញ្ហា​នេះ អ្នកយកព័ត៌មាន​យើង មិនអាច​សុំ​ការបញ្ជាក់​ពី​លោក បែន ដា​រា ស្នងការរង​នគរបាល ខេត្ត​ព្រះសីហនុ បាន​នៅឡើយ​ទេ​៕
1-154-768x432 4-103-768x576 police-s-shoot snangkarrung1-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya