ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ខាង​ប្រុស​អាយុ​១៧​ឆ្នាំ និង​ខាង​ស្រី​អាយុ​១៣​ឆ្នាំ ម្ដាយ​នាង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួនករណី​រំលោភ​មិនបាន​សំរេច​ ​

ខាង​ប្រុស​អាយុ​១៧​ឆ្នាំ និង​ខាង​ស្រី​អាយុ​១៣​ឆ្នាំ ម្ដាយ​នាង​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួនករណី​រំលោភ​មិនបាន​សំរេច​ ​

ភ្នំពេញ ៖​ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៦ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
គូស្នេហ៍​មួយគូ​មាន​វ័យ​ជា​អនីតិជន ដោយ​ខាង​ប្រុស​មាន​អាយុ​១៧​ឆ្នាំ និង​ខាង​ស្រី​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ​ប៉ុណ្ណោះ បាន​ស្រលាញ់គ្នា​ដោយ​លួចលាក់​ចិត្ត​និង​ចិត្ត ដែល​ឪពុក​ម្ដាយ​ទាំង​សង្ខាង​មិន​បានដឹង​រឿង​ឡើយ ហើយ​ឆ្លៀត​ពេល​ដែល ឪពុក​ម្ដាយ​ខាង​ស្រី​មិន​នៅ​ផ្ទះ​មួយ​ភ្លែត ក្មេងប្រុស​ជំទង់​បាន​ធ្វើដំណើរ​ទៅកាន់​ផ្ទះ​នាង ហើយ​បាន​សា​សង​ក្នុងខណៈពេល​ដែល​នាង​កំពុង​ឈរ​លាង​ចានឆ្នាំង​តែម្នាក់ឯង ។
​លុះ​លាង​រួច នាង​ម្នាក់​នោះ​បាន​ឡើង​ទៅលើ​បន្ទប់​ឡៅតឿ ដើម្បី​យក​សម្លៀកបំពាក់ ដែល​ប្រឡាក់​ចុះមក​ក្រោម​បោកគក់ ស្រាប់តែ​ក្មេង​ប្រុស​ជំទង់​នោះ​បាន​ឡើងទៅ​តាម រួច​បាន​ចាប់​នាង​ផ្ដួល​នៅក្នុង​បន្ទប់​នោះ និង​បាន​ស្រាតខោ​នាង​ដល់​ត្រឹម​ក្រោម​ជង្គង់ រួច​បាន​ធ្វើ​សកម្មភាព​រួមរ័ក ។​
​ប៉ុន្តែ​ខណៈ​នោះ ដោយសារតែ​នាង​មាន​ការឈឺចាប់​ប្រដាប់​ភេទ​ខ្លាំងពេក ទើប​ការរួមរ័ក​នោះ មិនបាន​សម្រេច​ឡើយ នាង​ក៏​បាន​ស្ទុះ​ក្រោក​ស្លៀកខោ​វិញ និង​បាន​ដើរ​ចេញ​ព ក្នុង​បន្ទប់​ឡៅតឿ​នោះ យក​សម្លៀក​បំពាក់​ចុះក្រោម នៅសល់​តែ​ក្មេងប្រុស​ជំទង់​នោះ​កំពុង​ស្លៀកខោ ហើយ​ស្របពេល​នោះ​ម្ដាយ​របស់​នាង​បាន​ទៅ​ដល់​មាន​ការសង្ស័យ​ពី​ទឹកមុខ​កូនស្រី ក៏​បាន​ឡើង​ទៅ​មើល​លើ​បន្ទប់ ឡៅតឿ ហើយ​បាន​ឃើញ​ក្មេងប្រុស​ជំទង់ នោះ​កំពុង​ស្លៀកខោ ក៏​បាន​ហៅ​ឲ្យ​ប្ដី​គាត់​ទៅ​មើល និង​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​យុវជន​នោះ ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​កូនស្រី​គាត់​។​
​ចំណែក​ក្មេងប្រុស​ជំទង់​ខាងលើ​មិន​បាន​ចុះ​ក្រោម​ភ្លាមៗ​នោះឡើយ ព្រោះ​នៅ​ស្លៀកខោ ហើយ​ស្របពេល​នោះ​ដែរ ម្ដាយ​របស់​ក្មេងស្រី​បាន​ទៅ​ដល់​ល្មម គាត់​មិន​បានដឹងថា មាន​រឿង​បែប​នឹង​កើតឡើង​ឡើយ ប៉ុន្តែ​ដោយសារ​ឃើញ​ទឹកមុខ​កូនស្រី មិនសូវ​ស្រួល​គួរឲ្យ​សង្ស័យ ទើប​គាត់​ឡើង​ទៅ​មើល​លើ​បន្ទប់​ឡៅតឿ បាន​ឃើញ​ក្មេង​ប្រុស​ជំទង់​នោះ កំពុងតែ​ស្លៀកខោ ទើប​ហៅ​ឲ្យ​ប្ដី​គាត់​ទៅ​ជួយ​មើល ហើយក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែម្ដង​៕

2361a1aa-047c-42d3-819f-fedecc68ed64

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya