ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​និង​អាវុធ​ជា​ច្រើន​ដើម​ ​

ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​និង​អាវុធ​ជា​ច្រើន​ដើម​ ​

ខេត្ត​កណ្ដាល​៖ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​អង្គស្នួល​បង្ក្រាប​ចាប់ខ្លួន ព្រមទាំង​រឹបអូស​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ហៅម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​ធំ​-១៣​កញ្ចប់​តូច​, ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​(WY)១៤៤​គ្រាប់​, កាំភ្លើង​ច្នៃ​១​ដើម​, ដាវ​សាមូរ៉ៃ​៥​ដើម​, ម៉ូតូ​៤​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ។ ប្រតិ​បត្ដិការប​ង្ក្រា​បចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​ធ្វើឡើង កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨​និង​៤០​នាទី ស្ថិតក្នុង​ភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ។ ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ទី​១-​ឈ្មោះ​ជុក ម៉េង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ​ប៊ុន គ្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ផ្សា​ដែក ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក ឃុំ​ចាន់​សែន ស្រុក​ឧត្ដ​ង្គ ខេត្ដ​កំពង់ស្ពឺ និង​ទី​៣-​ឈ្មោះ ប៉ែន តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​អង្គ​ទំលាប់ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ ។​
​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ដ្រ​ឃុំ​ទួល​ព្រេច​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ធ្វើ​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ៕

kdal-2 kdal-4 kdal-9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya