ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ ​

ខេត្ត​ស្វាយរៀង​៖ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​
​បុរស​ដែល​ស្លាប់​មានឈ្មោះ​សោមរ ត​នះ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ធ្លក ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​។ រីឯ​ស្ត្រី​រងរបួស​ធ្ងន់​មាន​ឈ្មោះ​យឹម ស្រី​នី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រហម ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ខណៈ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​1D-6216 ខូចខាត​យ៉ាង​ដំណំ​។ ចំពោះ​អ្នកបើករថយន្ត​កុងតឺន័រ​មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​បន្សល់​តែ​រថយន្ត​នៅនិងកន្លែង​។​
​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​លេខ​ស្វាយរៀង​1H-4987 បើកបរ​ដោយ​ឈ្មោះ​សោម រតនះ ក្នុង​ល្បឿន​លឿន​និង​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក៏​ទៅ​បុក​និង​ម៉ូតូ​ម៉ាក​ហុងដា ស្លាក​លេខ​ស្វាយរៀង​1D-6216 បើកបរ​ដោយ​ឈ្មោះ​យឹម ស្រី​នី បើកបរ​ពី​កើត​ទៅ​លិច​ស្រប​ទិស​គ្នា​យ៉ាង​ពេញទំហឹង​រួច​ក៏​បន្ត​ទៅ​បុក​និង​រថយន្ត​កុងតឺន័រ​បញ្ច្រាស់​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ខាងលើ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​និង​កន្លែង រីឯ​ស្ត្រី​ម្ខាង​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​មកកាន់​មន្ទី​ពេទ្យ​ភ្លាមៗ​។ ក្រោយពី​កើតហេតុ​ភ្លាម​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​។ ចំពោះ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
svayreng-2 svayreng-3 svayreng-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya