ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » នាង Katherine Espin មកពី​ប្រទេស អេក្វាទ័រ​គ្រង មកុដ​បរ​វរ​កញ្ញា 2016 ​

នាង Katherine Espin មកពី​ប្រទេស អេក្វាទ័រ​គ្រង មកុដ​បរ​វរ​កញ្ញា 2016 ​

ព័ត៌មាន​ពី IBT News បានឱ្យ​ដឹង​នៅ​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៦​នេះ​ថា​ក្នុង​ការប្រកួត​បរ​វរ​កញ្ញា​ភពផែនដី Miss Earth ស្រី​ស្រស់​វ័យ​២៣​ឆ្នាំ​មក​ពី​ប្រទេស អេក្វាទ័​រ នាង Katherine Espin បាន​គ្រង​មកុដ Miss Earth 2016 ដ៏​ស្រស់ស្អាត​បំពាក់​ដោយ Miss Earth 2015 នាង Angelia Ong  កាលពី​ថ្ងៃ​ទី​២៩​ខែ​តុលា​នៅ​ក្រុង​Pasay ប្រទេស​ហ្វីលីពីន ។ ក្រៅពី​ជ័យលាភី Miss Earth 2016 នេះ​មានបរ​វរ​កញ្ញា​បី​រូប​ទៀត មកពី កូ​ឡំប៊ី , វ៉េ​ណេ​ហ្ឋូ​អេ​ឡា  និង ប្រេ​ស៊ីល បាន​គ្រង​មកុដ Miss Earth –Air , Miss Earth- Water  , Miss Earth -Fire គឺ​ខ្យល់ ទឹក និង​ភ្លើង ដែល​ផែនដី​មិន​អាច​ខ្វះ​បាន​។​
Katherine Espin និយាយ​ទាំង​ទឹកមុខ​រីករាយ​ថា “​ខ្ញុំ​រំភើប​ខ្លាំងណាស់ នេះ​ជាក្តី​ស្រមៃ​របស់ខ្ញុំ​! ខ្ញុំ​ចង់​ក្លាយ​ជា​បរ​វរ​កញ្ញា Miss Earth តាំងពី​មាន​អាយុ​ទើប​១៦​ឆ្នាំ​មក​ម្លេះ ចាំបាន​ថា​មាន​នារី​ម្នាក់​ជនជាតិ​អេក្វាទ័រ​ឈ្មោះ​Olga Alava គ្រង​មកុដ​នេះ ពេលនោះ​ខ្ញុំ​ស្រមៃ​ថា​ជា​ខ្ញុំ ហើយ​ថ្ងៃនេះ​ខ្ញុំ​ធ្វើ​បាន ឈ្មោះ​ជា Miss Earth ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បរិស្ថាន​និង​ផែនដី ” ។
Katherine Espin ថែម​ទាំង​ជម្រុញ​ទឹកចិត្ត​នារី​វ័យក្មេង ជំនាន់​ក្រោយ​ទៀត​ឱ្យ​បំពេញ​ក្តី​ស្រមៃ របស់ខ្លួន ព្រោះ​គ្រប់គ្នា​មានឱកាស ក្លាយជា Miss Earth ៕

86 87 c8516833e1c7b25bbd508503ee7df454

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya