ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ខឹង​ប្រពន្ធ​ស្តីបន្ទោស​បើកឡាន​ទាំង​ស្រវឹងស្រា​បុក​ដើមត្នោត រងរបួស​ធ្ងន់​២​នាក់​ ​

ខឹង​ប្រពន្ធ​ស្តីបន្ទោស​បើកឡាន​ទាំង​ស្រវឹងស្រា​បុក​ដើមត្នោត រងរបួស​ធ្ងន់​២​នាក់​ ​

ភ្នំពេញ​៖ បុរស​២​នាក់​បាន​បើករថយន្ត​យ៉ាង​លឿន​បួង​ចង្កូត​មិនទាន់​ជ្រុល​បុក​ដើមត្នោត បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ​ដោយសារ​ស្រវឹងស្រា កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ទល់មុខ​រោងចក្រ​សិប្បកម្ម​ផលិត​សេ​ទែន​ប្រេង នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ កប់​ភ្លក់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ជា​អ្នកបើកបរ​ឈ្មោះ​កូវ ផា​នុប អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​កើត​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អ្នករួមដំណើរ​ឈ្មោះ​លី តារា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ជនរងគ្រោះ​ទាំង​២​នាក់​រងរបួស​ធ្ងន់​ទាំង​២​នាក់​បែក​មុខ​រង​របួស​ធ្ងន់​។​
​មុនពេល​កើត​គេ​បាន​ឃើញ​រថយន្ត​រង​ម៉ាក រេ​វ​ហ្វ​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-7573 បើក​យ៉ាង​ល្បឿន​លឿន​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ប ន្ទា​ប់​បាន​លឺលាន់​សូរ្យ​ដូច​រន្ទះ​ហើយ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ចេញ​មក​មើល​ក៏​បាន​ឃើញ​ជនរងគ្រោះ​ទាំង​២​នាក់​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​បើករថយន្ត​បុក​ដើមត្នោត​រង​ការខូចខាត​យ៉ាង​ដំណុំ​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ហើយ​ហៅ​រថយន្ត​មក​សង្គ្រោះ​ភ្លាមៗ​។​
​បើក​តាម​សម្ដី​ជនរងគ្រោះ​ជា​អ្នក​បើ​បរ​និយាយ​ទាំង​ឈឺ​ថា រូបគាត់​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​បាន​ស្តីបន្ទោស​ឲ្យ​រូបគាត់ បន្ទាប់​មក​គាត់​បាន​បើក​រថយន្ត​ទាំង​ខឹង ហើយ​លុះ​មកដល់​ចំណុច​កើតហេតុ​ដោយ​ផ្លូវ​ខាងលើ​រៀង​កោង​បន្តិច​ហើយ​ជនរងគ្រោះ​បួង​ចង្កូត​មិនទាន់​បាន​ជ្រុល​ទៅ​បុក​ដើមត្នោត​ខាងលើ​តែម្តង ៕

14581418_1734257963566789_1406731437929018836_n 14595556_1734257980233454_5020171650181032614_n 14938128_1734257983566787_8297161201465421617_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya