ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​១៤​នាទី​យប់​ថ្ងៃទី​៣០ តុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ខុន​ដូ Bellevue តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ត្រើយ​ខាងកើត​ស្ថិត ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​
​គេ​ឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX-1188 បើក​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ បាន​បត់​ឆ្វេង​បំណង​ចូល​ក្នុង​ខុន​ដូ ស្រាប់តែ​មាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម  ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW-9656 ជិះ​ឌុប​គ្នា​មក​ពី​ក្រោយ ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​រថយន្ត​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​រងរបួស​ធ្ងន់ធ្ង​រទាំង​២​នាក់ ហូរឈាម​ស្រោច​ពេញ​ខ្លួន ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​
​រថយន្ត​របស់​ជនជាតិ​ចិន​ខាងលើ ពេល​បត់​មិន​មាន​ស៊ីញ៉ូ​ប្រាប់​ជាមុន​ទេ គាប់​ជួន រូបគេ​និង​មិត្តភក្តិ​ជិះ​ម៉ូតូ​មក​ពី​ក្រោយ​រាង​លឿន​បន្តិច​ផង​នោះ ក៏​ជាន់​ហ្វ្រាំង​គេច​បណ្តាលឱ្យ​ជ្រុល​ទៅ​បុក​ជញ្ជាំង​តែម្តងទៅ ៕

8e59b85c-c92e-4f32-b367-4496b2e1f849 10955f8d-52e0-47d1-8900-f82cf5342f93 341842ee-bc8c-46d0-8f6f-96a507d71aab

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya