ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ កោះហៅ​អ្នកកាសែត​៤​នាក់ ចូល​បំភ្លឺ​នៅ​ព្រឹក​នេះ

ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ កោះហៅ​អ្នកកាសែត​៤​នាក់ ចូល​បំភ្លឺ​នៅ​ព្រឹក​នេះ

(​កំពង់ធំ​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​នេះ ក្រោយពី​មាន​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ឈ្មោះ ៩៥ ចោទប្រកាន់ថា អ្នកកាសែត​ទាំងនេះ បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត គឺ​បរិហាកេរ្តិ៍​។​
​អ្នកកាសែត​ទាំង​៤​នាក់​នេះ ត្រូវបាន​លោក​កោះហៅ​មក​បំភ្លឺ​មែន ដោយសារតែ​ពួកគេ ផ្សាយ​ព័ត៌មាន​ខុស​ពី​ការពិត ពាក់ព័ន្ធ​នឹង​ក​ក្រុមហ៊ុន​មួយ ឈ្មោះ ៩៥ កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ បាន​ដឹក​កៅស៊ូ​ហើយ​ក្រឡាប់​រថយន្ត ស្រាប់តែ​ក្រុម​អ្នកកាសែត​ទៅ​ទារលុយ​គេ​មិនបាន ក៏​ចុះ​ថា​រថយន្ត​ដឹកឈើ​តែម្តង​។ លោក​បាន​បញ្ជាក់ថា ករណី​នេះ​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ​ឈប់​រកស៊ី​ឈើ​ហើយ ទើប​ក្រុមហ៊ុន​ប្តឹង​ពី​បទ​បរិហាកេរ្តិ៍​តែម្តង​។​
​បើ​តាម​ព្រះរាជអាជ្ញា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​តុលា​នេះ ពួកគេ​៣​នាក់ បាន​ចូលមក​បំភ្លឺ​ហើយ និង​បាន​ទទួលស្គាល់​កំហុស​មែ​ន ខណ​:​ម្នាក់​ទៀត​បាន​ចូល​កាលពី​ពេល​ថ្មីៗ​នេះ​រួច​ហើយ​ដែរ និង​បាន​សារភាពថា មកពី​កូនចៅ​របស់​គាត់​យក​ព័ត៌មាន​ខុស​ហើយក៏​បាន​ផ្សាយ កែតម្រូវ​ឡើងវិញ​ផងដែរ​។​
​អ្នកកាសែត​ទាំង ៤​នាក់​មក​ពី​ស្ថាប័ន​ចំនួន​៣ នៅ​ខេត្ត​កំពង់ធំ ដែល​ត្រូវ​ព្រះរាជអាជ្ញា​កោះហៅ​នេះ រួមមាន​លោក ពៅ ប៊ុនថន អ្នក​រាយការណ៍​ព័ត៌មាន​នៃ​ស្ថាប័ន​ជាតិ​ខ្មែរ​តែ​មួយ លោក ប្រាក់ រ៉ា​ដេត និង​លោក ជិន ម៉ន មក​ពី​ស្ថាប័ន​រស្មី​ឥ​សាន្ត និង​លោក ប្រាក់ ថា មក​ពី​ស្ថាប័ន​ទូរទស្សន៍ អឹម​.​អេស​.​ជេ (MSJ) ។​
​យ៉ាងណា​ក៏​ដ​ផ​យ ពួកគេ​ខ្លះ​សម្ដែង​ក្តីបារម្ភ ប៉ុន្តែ​ខ្លះទៀត​មិនសូវ​បារម្ភ​ឡើយ​ចំពោះ​ការកោះហៅ​នេះ ពី​ព្រោះ​យល់ថា ខ្លួន​មិន​បាន​ធ្វើ​ខុស ទៅ​នឹង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ទេ ព្រោះ​នៅពេល​ពួក​គេ​ចុះ​យក​ព័ត៌មាន​ស្ដី​ពី​រថយន្ត​មួយ​គ្រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​សណ្ដាន់ ដោយ​គ្រាន់តែ​ភ្ជាប់​ការសង្ស័យថា រថយន្ត​ក្រឡាប់​នោះ គឺ​អាច​ជា​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ​។​
​អ្នកកាសែត​ម្នាក់​មក​ពី​ស្ថាប័ន​ជាតិ​ខ្មែរ​តែ​មួយ លោក ពៅ ប៊ុនថន ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១១ តុលា ក្រុម​លោក​បាន​ចុះ​ទៅ​យក​ព័ត៌មាន ស្ដី​ពី​ឡាន​ក្រឡាប់​នៅ​ចំណុច​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ហើយ​សង្ស័យ​ថា រថយន្ត​នេះ​ដឹក​ឈើ​របស់​ក្រុម​ឈ្មួញ​។​
​គិត​ត្រឹម​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នា​ទីនេះ អ្នកកាសែត​ទាំង​៣​នាក់ កំពុង​ស្ថិត​ក្រោម​ការ​សួរនាំ​ពី​ព្រះរាជអាជ្ញា នៅឡើយ​ទេ​៕

fn-2016-10-31-09-32-22-0 fn-2016-10-31-09-32-22-1 fn-2016-10-31-09-32-22-2 fn-2016-10-31-09-32-37-0 fn-2016-10-31-09-32-37-1 fn-2016-10-31-09-32-37-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya