ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ជនសង្ស័យ​៣​នាក់ ដកហូត​បាន​ថ្នាំ​៣១​កញ្ចប់ និង​កញ្ឆា​ក្រៀម​៨៤​ដើម

ប៉ូលិស​ចាប់​ជនសង្ស័យ​៣​នាក់ ដកហូត​បាន​ថ្នាំ​៣១​កញ្ចប់ និង​កញ្ឆា​ក្រៀម​៨៤​ដើម

(​ព្រះសីហនុ​)៖ នៅ​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដកហូត​បាន​ថ្នាំញៀន​៣១​កញ្ចប់ និង​កញ្ឆា​ក្រៀម​៨៤​ដើម ស្ថិតក្នុង​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ​។​
​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​បាន​ឃាត់ខ្លួន​នេះ ទី​១-​ឈ្មោះ ដា ឌឿ​ន អាយុ​៣១​ឆ្នាំ ទី​២-​ឈ្មោះ ដា ឌិន អាយុ​២៦​ឆ្នាំ និង​ទី​៣-​ឈ្មោះ ចាង ធីបេ​ហូវ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ដោយ​ក្នុង​នោះ​កម្លាំង​ជំនាញ ដកហូត​បាន ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន ៣១​កញ្ចប់​តូច កញ្ឆា​ក្រៀម​មូជា​បារី​៨៤​ដើម និង​ទូរស័ព្ទដៃ​៣​គ្រឿង​។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សាក​សូរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

fn-2016-10-31-09-55-41-1 fn-2016-10-31-09-55-41-2 fn-2016-10-31-09-55-41-3 fn-2016-10-31-09-55-41-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya