ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឈើ​ប្រណីត​រាប់រយ​កំណាត់ ត្រូវ​កម្លាំង​ប៉េអឹម​ខេត្ត​ប្រទះឃើញ​ ​

ឈើ​ប្រណីត​រាប់រយ​កំណាត់ ត្រូវ​កម្លាំង​ប៉េអឹម​ខេត្ត​ប្រទះឃើញ​ ​

ខេត្ត​ស្ទឹងត្រែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ តុលា ២០១៦ ។ ឈើ​ប្រណីត​ទាំងនោះ​គេ នៅ​មិនទាន់​ដឹង​អំពី​ចំនួន​តួលេខ​នៅឡើយ​ទេ តែ​ប្រភពពី​បណ្តាញ​អង្កេត​ការណ៍​ផ្ទាល់​បង្ហើប​ថា មាន​ចំនួន​លើស​ជាង​៧០០​កំណាត់ ត្រូវ​គេ​ដឹក​តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​មក​លាក់​ក្នុង​ស្រះ​ទឹក​និង​កប់​ដី​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់ ។​
​គេ​មិនដឹង​អំពី​មូលហេតុ ដែល​នាំឲ្យ​មាន​ការគៀងគរ​ឈើប្រណីត​រាប់រយ​កំណាត់​ទៅលាក់​ទុក​នៅ​ទីនោះ​ទេ តែ​គេ​គ្រាន់​ដឹងថា ម្ចាស់ផ្ទះ​នោះ​មាន​កូនស្រី​ម្នាក់​ឈ្មោះ​សាម​ឌី ជា​អ្នកពាក់ព័ន្ធ​ដឹកនាំ​ឲ្យមាន​រថយន្ត​ដឹកឈើ​នោះ មក​ដល់​ទីតាំង​ខាងលើ ដោយ​មាន​ថៅកែ​ប្រុស​វ័យក្មេង​ម្នាក់ ជិះ​រថយន្ត​ម៉ាក​អូរ​ឌី​ស៊េរី​ទំនើប រត់​ការ​តាម​បណ្តា​អង្គភាព​មាន​សមត្ថកិច្ច​លាក់កំបាំង​ព័ត៌មាន​នៃ​ការដឹកជញ្ជូន​និង​ទីតាំង​លាក់​ទុក​នោះ​។​
​ប៉េអឹម​ជា​ច្រើន​នាក់ រួម​ទាំង​កម្លាំង​បញ្ជាការដ្ឋាន​ខេត្ត​ស្នាក់ការ​សន្តិសុខ និង​កម្លាំង​ប៉េអឹម​ស្រុក​សេ​សាន​ផង​នោះ បាន​ទទួល​បទបញ្ជា​ឲ្យ​បង្ក្រាប ក្រោយ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត រុករក​ប្រទះឃើញ​វត្ថុតាង​បទល្មើស​ដូច​អ្វី​ដែល​បណ្តាញ​អង្កេត​ការណ៍​ផ្តល់ព័ត៌មាន និង​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​ផង​ដែរ ។​
​ទាក់ទិន​នឹង​ការបង្ក្រាប​រឹបអូស​ឈើ​ប្រណី​រហូតទល់​ព្រឹក​ថ្ងៃ​ទី​៣១ តុលា  កម្លាំង​ប៉េអឹម​រួម​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​ដំណើរការ​អនុវត្ត​ច្បាប់ និង​កាយ​ដី​ប្រមូល​ស្រង់​វត្ថុតាង​ទៅ​តម្កល់​ទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ច្រប់ ចំណែក​ទួរលេខ​ពិត​យ៉ាងណា នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ៕
37d93cc5-5d1f-45aa-bec7-c69c321f7a5e 40b412dc-c52f-408f-94f0-3eca19d39ce4 860affd5-8b3c-425e-b52a-6b439fcd9a09 d6ef1bd0-de79-44d1-8119-a7f83abdbd1137d93cc5-5d1f-45aa-bec7-c69c321f7a5e

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya