ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ខ្ចី​ម៉ូតូ​គេ​ជិះ​តែមួយ​ភ្លែត ស្រាប់តែ​បាត់​អស់​មួយ​យប់​ ​

បុរស​ម្នាក់​ខ្ចី​ម៉ូតូ​គេ​ជិះ​តែមួយ​ភ្លែត ស្រាប់តែ​បាត់​អស់​មួយ​យប់​ ​

បន្ទាយមានជ័យ​៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​គេ​ជិះ​តែមួយ​ភ្លែត ស្រាប់តែ​បាត់​អស់​មួយ​យប់ ត្រូវបាន​ម្ចាស់​ប្តឹង​អាវុធហត្ថ​អោយ​ឃាត់ខ្លួន នៅវេលា​ម៉ោង​១០ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​កាស៊ីណូ​ឡាក់​គី ក្បែរ​រង្វង់​មូល​ប៉ោយ​ប៉ែត ស្ថិតក្នុង​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
​បើ​តាម​ប្រភព​ពត៌មាន​ពី លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ឃេ​ត សា​រ័ត្ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​កា​សី​ុ​ណូ​ឡាក់​គី រស់​នៅ​ដី​ឡូ​ត្តិ៍​លេខ​៥៣ មណ្ឌល​២ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ប្តឹង​ទៅ​លើ​ឈ្មោះ ទេព សុ​វ៉ាន់​ចាន់​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​។​
​លោក​មេបញ្ជាការ បាន​បញ្ជាក់ទៀតថា បើតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​ជនសង្ស័យ​ឈ្មោះ ទេព សុ​វ៉ាន់​ចាន់​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បុរស​នេះ​ធ្លាប់​ស្គាល់គ្នា ហើយ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ជិ​:​មួយ​ភ្លេត​ស្រាប់តែ​យក​ទៅ​បាត់​អស់​មួយ​យប់​។​
​បើ​តាម​សំដី លោក​ប្រធាន​មន្ទីរ​យុត្តិធម៌​ខេត្ត បាន​ប្រាប់​អោយដឹងថា តាម​ការសួរចម្លើយរ​បស់​អាវុធហត្ថ​ជនសង្ស័យ​បាន​រៀបរាប់​ថា នៅ​មុនពេល​កើតហេតុ​នោះ ខ្លួន​បាន​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ​ឃេត សា​រ័ត្ន ហើយ​ខ្លួន​បាន​ជិះ​ដើរលេង​ដោយ​ចូល​ទៅ​ផឹក​សុីក្នុង​ឌី​ស្កូថា​ច់​ដោន ក្នុងកា​សី​ុ​ណូ​ហ្គោល​ដិ​ន ជាមួយនឹង​មិត្តភ័​ក្រ ក្រោយមក​ចេញពី​កន្លែង​ផឹក​សី​ុ​ម៉ោង​ជិត​ភ្លឺ​ទៅហើយ ខ្លួន​បាន​ជិះ​ម៉ូតូ​យក​ទៅ​ទុក​ចោល​ខាងជើង​ស្រះ​ទឹក​ក្នុង​បរិវេន​កាស៊ីណូ​ផ្កាយ​ប្រាំ ដោយ​មូលហេតុ​ខ្លួន​ស្រវឹង​៕
14572921_574923599367161_2503854721413476714_n 14639621_574923602700494_7764067636592142332_n 14721670_574923592700495_4265203924886653541_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya