ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ល្បែង​ជល់​មាន់​ដុស​ស្លែរ នៅ​ខេត្ត​កែប​ ​

ប៉ូលិស​បង្ក្រាប​ល្បែង​ជល់​មាន់​ដុស​ស្លែរ នៅ​ខេត្ត​កែប​ ​

ខេត្ត​កែប​៖  កម្លាំង​នគរបាល​ខេត្ត​កែប បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​ដុស​ស្លែ​មួយ​កន្លែង ដក ហូត​បាន​អា​គក​ចំនួន ៤​ក្បាល និង​ម៉ូតូ ៨​គ្រឿង ។  ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ជល់​មាន់​នេះ ក្រោម​ការបញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការ​នគរ បាល​ខេត្ត​កែប សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពងទឹក បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ជល់​មាន់ មួយ​កន្លែង​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​កោះ​សោម ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​
​នគរបាល​ជំនាញ​ដកហូត​បាន មាន់​គក ៤​ក្បាល ម៉ូតូ​៨​គ្រឿង និង​វត្ថុតាង​មួយចំនួនទៀត រីឯ​ក្រុម​អ្នក​ទៅ​មើល និង​អ្នក​ភ្នាល់មាន់​បាន​រត់គេចខ្លួន​បាត់ស្រមោល ហើយ​ការបង្ក្រាប​ល្បែង​ជល់​មាន់​នេះ គឺ​អនុវត្ត​តាម​ការណែនាំរ​បស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដាក់បទបញ្ជាឲ​ស្នងការ អធិការ​ក្រុង ស្រុក​ទាំងអស់ បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ ដើម្បី​ភូមិ ឃុំ​មាន​សុវត្ថិភាព ។​
​វត្ថុតាង​បាន​យក​មក​រក្សាទុក ដើម្បី​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់ ៕

20161031_083556 20161031_083623

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya