ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » មន្ត្រី​ធនធានទឹក​អះអាងថា ទឹកភ្លៀង​ពុំ​បង្កក្តី​បារម្ភ​ឡើយ​ ​

មន្ត្រី​ធនធានទឹក​អះអាងថា ទឹកភ្លៀង​ពុំ​បង្កក្តី​បារម្ភ​ឡើយ​ ​

បន្ទាយមានជ័យ​: កាលពី​យប់​ដល់​ទៀបភ្លឺ​ថ្ងៃទី​២៦ និង​២៧ កញ្ញា បង្ក​អោយ​បារម្ភ​កើនឡើង​ទៀត​នៅ​បន្ទាយមានជ័យ ពិសេស​នៅ​ស្រុក​ភ្នំស្រុក ដែលមាន​ជំនន់​អាក្រក់​ស្រាប់ ប៉ុន្តែ​មន្ត្រី​ធនធានទឹក​អះអាងថា ទឹកភ្លៀង​នោះ​ពុំ​បង្ក​អោយ​ទឹក​ឡើង​បង្ក​ក្ដីបារម្ភ​ទេ ព្រោះ​ទឹកជំនន់​គឺ​ធ្លាក់​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ប្រទេស​ថៃ​។​
ប្រភពព័ត៌មាន​អោយដឹងថា នៅ​យប់​ដល់​ទៀបភ្លឺ​ថ្ងៃទី​២៦ និង​២៧ កញ្ញា មាន​ភ្លៀង​រណ្ដំ​មួយ​មេ​យ៉ាង​ធំ ស្ទើរ​ទូទាំង​ខេត្ត​ក្នុងនោះ ប៉ះ​លើ​ស្រុក​ភ្នំស្រុក និង​ក្រុង​ប៉ោយប៉ែត ដែលមាន​ជំនន់​យ៉ាងខ្លាំង​ផង ប៉ុន្តែ លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ប្រាប់​ថ្ងៃទី​២៧ កញ្ញា​ថា “​ទឹកភ្លៀង​នោះ​ពុំ​បង្ក​អោយ​ទឹក​ឡើង​បន្ថែម​ទេ​។ ទឹក​នៅ​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក​បាន​ស្រក ២-៣ តឹក​ហើយ​។ ទឹកជំនន់​នៅ​ឃុំ​ភ្នំ​លៀប ស្រុក
​ព្រះនេត្រព្រះ ក៏​ស្រក​២-៣​តឹក​ដែរ​”​។ ឯ​ទឹក​នៅ​ប៉ោយប៉ែត​ក៏​ស្រក​ខ្លះ​ដែរ​។ ទឹកជំនន់​នៅ​អូរ​បី​ជាន់​បាន​ស្រក​ជិត​អស់​វិញ  ៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya