ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មុខសញ្ញា​ឆក់​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មុខសញ្ញា​ឆក់​ ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​២៣២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ ឈ្មោះ ទិ​ព ចាន់​វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៣Eo ផ្លូវ​លេខ​១១១ មុខរបរ​មិន​ពិតប្រាកដ ។​
​មុនពេល​កើតហេតុ កម្លាំង​ព្រហ្មទណ្ឌ​៧​មករា កំពុង​ល្បាត​ក្នុង​មូលដ្នាន ក៏​ស្រាប់តែ ប្រទះ​ឃើញ​ជនសង្ស័យ ហើយ​បាន​តាមដាន​ពីក្រោយ ជនសង្ស័យ​ម្នាក់​ជិះ​មូ​៉​តូ​១​គ្រឿង​មា៉ក​PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FZ. ៩០៩៩ ដែល​ជា​មុខសញ្ញា​ឆក់​យា៉ង​សកម្មភាព​នៅក្នុង​រាជ​ធានី​ភ្នំពេញ ដែល​កំពុង​ជិះ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ភ្លាមៗ​នោះ ក៏​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​៧​មករា ដេញតាម​ពីក្រោយ​រហូត​ដល់​នៅ​ចំណុច​ផ្លូវ​លេខ​២៣២ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ទើប​កម្លាំង​ព្រហ្មទណ្ឌ​៧​មករា​ឃាត់ខ្លួន​បាន​ជនសង្ស័យ ហើយក៏​បាន​ឆែកឆេរ​ខ្លួន​ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​ផងដែរ​។​
​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​ម៉ូតូ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នាំ​មក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី ៕
image2-56 image3-10 image4-8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya