ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន​ ​

យុវជន​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន​ ​

កំពត ៖ តាម​ការ​ឲ្យដឹង​ពី​ឈ្មោះ ឌុល អិត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ត្រូវជា​ឪពុកមា​ជនរងគ្រោះ បាន​និយាយ​ប្រាប់​នគរបាល​ប៉ុស្តិ៍​តេជោ​អភិវឌ្ឍន៍ថា ក្មួយ​ប្រុស​ដែល​បាន​ចងក​សម្លាប់ខ្លួន​នេះ​គឺ​មាន​ប្រពន្ធ និង​មានកូន​៤​នាក់​រស់នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធ​តែ​មិន​ដឹង​មូលហេតុ​អ្វី​ទេ​។ យុវជន​ម្នាក់​ឈ្មោះ សន ភារម្យ អាយុ​៣០​ឆ្នាំ បាន​មក​ស្នាក់នៅ​ផ្ទះ​ឪពុកមា​ភូមិ​តេជោ​អភិវឌ្ឍន៍ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត​។​
​ជនរងគ្រោះ​បាន​លែង​គ្នា​ជាមួយ​ប្រពន្ធ​រួចហើយ ស្រាប់តែ​មក​ស្នាក់នៅ​ជាមួយ​គាត់​។ ជនរងគ្រោះ​បាន​និយាយប្រាប់​គេឯង​ថា ខ្លួន​មិន​ចង់​រស់​នៅ​ទៀត​ទេ​ព្រោះ​ខឹង​នឹង​ប្រពន្ធ ស្រាប់តែ​នៅ​ព្រឹក​កើតហេតុ​មិនមាន​អ្នកណា​នៅផ្ទះ ស្រាប់តែ​គាត់​ត្រឡប់មក​ពី​ធ្វើការ​វិញ​បាត់​ជនរងគ្រោះ ស្មាន​តែ​ទៅ​ណា​លុះដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ខែ​ដដែល​ក៏​ប្រទះ​ឃើញ​ចងក​ស្លាប់បាត់​ទៅ​ហើយ​។ នគរបាល​បាន​ពិនិត្យ​សព​រួចរាល់​ក៏​ប្រគល់​ជូន​សាច់ញាតិ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

b6f24db8-495b-4a8b-bf31-a8db8c5d4c85

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya