ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ក្របួច​ចោរឆក់​កាបូប ១១​នាក់ ​

ប៉ូលិស​ក្របួច​ចោរឆក់​កាបូប ១១​នាក់ ​

ខេត្ត​កំពង់ចាម​៖ ប្រតិបត្តិការ​នេះ​ធ្វើ​នេះ​ឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​របង​សាលា​កសិកម្ម ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​
​ជនរងគ្រោះ​ក្នុង​អំពើ​ឆក់​នេះ ឈ្មោះ សាំង ស្រី​នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ទី​១​ឈ្មោះ ចាន់​ធី សុភ័​ត្រា ហៅ ភ័ក្ត្រ​សំណុំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ទី​២​ឈ្មោះ សំ សែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម និង​បាន​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​៩​នាក់​ទៀត ទី​១ ឈ្មោះ ភាព ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ទី​២ ឈ្មោះ ស្រ៊ន វិសាល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ទី​៣ ឈ្មោះ ថា សុខលី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ទី​៤ ឈ្មោះ ថោង សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ទី​៥​ឈ្មោះ ទ្រី គង្គា នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ទី​៦​ឈ្មោះ អាន តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ទី​៧​ឈ្មោះ សោម សុ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ទី​៨​ឈ្មោះ ផុន កញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ទី​៩​ឈ្មោះ អាង ស៊ី​ស៊ី ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ៕
img_5823 img_5824 img_5825

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya