ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បុរស​មេការ​ឡឥដ្ឋ​ម្នាក់ ពីបទ «​រំលោភ​សេពសន្ថវៈ​» ចំនួន​២​លើក​ ​

បុរស​មេការ​ឡឥដ្ឋ​ម្នាក់ ពីបទ «​រំលោភ​សេពសន្ថវៈ​» ចំនួន​២​លើក​ ​

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៦ បុរស​មេការ​ឡឥដ្ឋ​ម្នាក់​ត្រូវ​ស្ត្រី​ដែល​មាន​ប្ដី និង​មានកូន​៣​នាក់​ទៅ​ហើយ និង​ជា​កម្មករ​របស់​ខ្លួន​ប្ដឹង​ចោទប្រកាន់​ពីបទ «​រំលោភ​សេពសន្ថវៈ​» ចំនួន​២​លើក ត្រូវ​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ភ្លាមៗ នៅ​ចំណុច​ឡឥដ្ឋ​មួយ​កន្លែង​នៅក្នុង​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។​
​ជនសង្ស័យ​ឈ្មោះ ថាច់ កាន ហៅ អ៊ុក អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល និង​ជា​មេការ​ឡឥដ្ឋ​មួយ​កន្លែង​នៅ​ចំណុច​កើតហេតុ​ខាងលើ រីឯ​ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​អាយុ​៣១​ឆ្នាំ មាន​ប្ដី​និង​កូន​៣​នាក់ មាន​មុខរប​ជា​កម្មករ​ឡឥដ្ឋ​របស់​ជនសង្ស័យ ។​
​ជនសង្ស័យ​ត្រូវ​ស្ត្រី​រូប​នេះ​ប្ដឹង​ចោទប្រកាន់ថា បាន​ចាប់រំលោភ​នាង​ចំនួន​២​លើក​ពេល​ប្ដី​នាង​មិន​នៅ ។ លើក​ទី​១ រំលោភ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា និង​លើក​ទី​២​នៅ​យប់​ថ្ងៃទី​២៨ ខែតុលា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ទើប​នាង​ប្ដឹង​សមត្ថកិច្ច​ដោយសារតែ​ជនសង្ស័យ​គំរាម​សម្លាប់ខ្លួន បើ​ហ៊ាន​ទម្លាយ​រឿងនេះ តែ​ជនសង្ស័យ​ប្រាប់ថា ជា​ការព្រមព្រៀង​គ្នា ។​
​ស្ត្រី​ដែល​អះអាង​ថា​ជា​ជនរងគ្រោះ​បាន​និយាយថា ខ្លួន​និង​ប្ដី​រួមទាំង​កូន​៣​នាក់​ផង​ជា​កម្មករ​ឡឥដ្ឋ និង​ស្នាក់នៅ​ក្នុង​ឡឥដ្ឋ​នោះ​តែម្ដង ។ ស្ត្រី​រូប​នេះ​បន្តថា មេការ​ឡឥដ្ឋ​ឈ្មោះ ថាច់ កាន ហៅ អ៊ុក បាន​ចាប់ខ្លួន​រំលោភ​នាង​រហូត​បាន​សម្រេច​ដល់​ទៅ​២​លើក ពេល​ប្ដី​នាង​មិន​នៅ ។ លើក​ទី​១ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ចាប់រំលោភ​នាង​នៅ​ក្នុង​ឡឥដ្ឋ​តែម្ដង ពេល​ប្ដី​នាង​រវល់​ដឹក​ឥដ្ឋ​យក​ទៅ​ឲ្យ​ម៉ូយ និង​លើក​ទី​២ នៅ​ម៉ោង​៩​យប់ ថ្ងៃទី​២៨ ខែតុលា ដោយ​ជន​នេះ​ប្រើល្បិច​ប្រើ​ប្ដី​ខ្លួន​ឲ្យទៅ​បេះ​ក្រូច​ទាំងយប់ រួច​អូស​ដៃ​នាង​ចេញពី​ក្នុង​មុង​យកទៅ​រំលោភ​លើ​ម៉ាស៊ីន​កិន​ដី ។​
​ស្ត្រី​រូប​នេះ​និយាយថា ខ្លួន​បាន​ព្យាយាម​លាក់​រឿងនេះ ព្រោះ​ខ្លាច​ប្ដី​ដឹង​នាំ​ឲ្យ​បែកបាក់​គ្នា ប៉ុន្តែ​ដោយសារ​មេការ​រូប​នេះ​ចេះ​តែ​គំរាម​សម្លាប់​នាង​បើ​នាង​ទម្លាយ​រឿងនេះ ទើប​នៅ​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​២៩ ខែតុលា ខ្លួន​សម្រេច​ចិត្ត​ប្ដឹង​សមត្ថកិច្ច​តែម្ដងទៅ ៕

0a09cef4-900a-432b-bdc4-927387643abe 0e1ef39d-a603-4088-9970-f718fa7d861c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya