ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » អំពើពុករលួយ​នៅ​បន្ត​កើតមាន​ក្នុង​សាខា​ពន្ធដារ​ខេត្តសៀមរាប ជា​ប្រព័ន្ធ​ ​

អំពើពុករលួយ​នៅ​បន្ត​កើតមាន​ក្នុង​សាខា​ពន្ធដារ​ខេត្តសៀមរាប ជា​ប្រព័ន្ធ​ ​

សៀមរាប​៖ ការប្រព្រឹត្ត​អំពើ​ពុករលួយ នៅក្នុង​សាខា​ពន្ធដារ​ខេត្តសៀមរាប បច្ចុប្បន្ន​នៅតែ​បន្ត​កើតមាន ទោះបី​មន្ត្រី​អង្គភាព​មួយ​នេះ កន្លង​ទៅ​ធ្លាប់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន បញ្ជូនទៅ តុលាការ​ក៏ដោយចុះ ។​
​តាម​ប្រភព​បាន​បញ្ជាក់​ឲ្យដឹងថា ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​សាខា​ពន្ធដារ​ខេត្តសៀមរាប គឺ​បាន​កើត ឡើង​ដែល​មាន​លក​ខណៈ​ជា​ប្រព័ន្ធ ហើយ​ជាមួយគ្នា​នោះ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ត្រូវ​បង់ពន្ធ​លើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅជូន​លោក​ប្រធានការិយាល័យ​ចុះបញ្ជី អាំង រ៉ាស៊ី ដែល​ជា​មន្ត្រី​ជំនិត​របស់​លោក​ប្រធាន​សាខា ខូ​យ ឈឺ​ន ដែល​ប្រធាន​រូបនេះ​កន្លងមក​ធ្លាប់​ត្រូវ​បាន​អង្គភាព ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​ម្តង​រួចហើយ ជាមួយ​និង​អតីត​ប្រធាន​ផ្នែក​ស្វ័យ​ប្រកាស ប៉ុន្តែ​ដោយ​គាត់ មាន​វាសនា​ខ្ពស់ បាន​នៅ​បន្ត​កាន់តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​រហូតមក​ដល់​បច្ចុប្បន្ន ។
​តាម​ប្រភព​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី នៅ​សាខា​ពន្ធដារ​ខេត្តសៀមរាប គឺ​តែងតែ ត្រូវ​ចំណាយ​ប្រាក់ ក្នុង​ម្នាក់ៗ​ពី​រាប់រយ​ទៅ​រាប់ពាន់​ដុល្លារ បង់​ឲ្យ​លោក​ប្រធានការិយាល័យ​ចុះបញ្ជី អាំង រ៉ាស៊ី បើ​អ្នក​ដែល​យក​ឯកសារ​ទៅ​បង់ពន្ធ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី រូប​ណា​ដែល​មិន​បាន​បង់​សេវា​ក្រៅ​ឲ្យ​រូបគាត់ ផ្ទេរ ឯកសារ​នោះ​ប្រាកដ​ជា​ត្រូវ​បាន លោក​ប្រធានការិយាល័យ ទុក្ខ​ចោល​មិន​ស៊ី​ញ៉េ​បញ្ជូន​ទៅ​លោក ប្រធាន​សាខា ដើម្បី​ចុះហត្ថលេខា​សំរេច​ឡើយ ដោយ​មក​លេស​ថា ឯកសារ​បំពេញ​មិនត្រូវ ប៉ុន្តែ​បើ​អ្នក រត់​ឯកសារ​នោះ​ចាយលុយ​ជូន​គាត់ គឺ​ឯកសារ​មិន​ងាយ​ចុះ​ទេ ។​
​ប្រភព​សំរាប់​លោក អាំង រ៉ាស៊ី  សព្វថ្ងៃ​គឺ​រាល់​ឯកសារ​ទាំងអស់ ដែល​ឆ្លងកាត់​ពួកគាត់​ស៊ី​ញ៉េ ត្រូវតែ ចំណាយ​ប្រាក់​សេវា​ក្រៅ​ឲ្យ​រូបគាត់ ដោយ​ជៀស​មិន​ផុត ទោះបី​អ្នក​កាន់​ឯកសារ​ជា​មន្ត្រី​ក្នុង​សាខា​ពន្ធដារ ជាមួយ​គ្នា​ក៏​ត្រូវ​អស់​លុយ​ដែរ  ដោយ​គាត់​មិន​យោគយល់​ឡើយ ។ ហើយ​អ្វី​ដែល​លោក អាំង រ៉ាស៊ី បាន​ធ្វើ​សព្វថ្ងៃ​គឺ​មិន​សូវ​ខ្លាចក្រែង មន្ត្រី​នៅ​ក្នុង​អង្គភាព​ទេ ដោយសារ​សារ​លោក​អាំង អំណាច​លោក ប្រធាន​សាខា​ពន្ធដារ ខូ​យ ឈឺ​ន ដែល​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ របស់លោក អាំង រ៉ាស៊ី តែម្តង ។ ករណីនេះ គួរតែ​អគ្គនាយក​ពន្ធដារ​និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​លើ​បញ្ហា​នេះ ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕hour-534

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya