ភ្នំពេញ ៖កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២៧ កញ្ញា ២០១៣។ ផ្ទះល្វែងប្រជាពលរដ្ឋមួយកន្លែងនៅខាងក្រោយសាលាសង្កាត់ចោមចៅ បានត្រូវភ្លើងឆាបឆេះគ្រឿងក្នុងផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ការឆាបឆេះនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយ តែសង្ស័យទុស្សេចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍នេះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង បានទៅអន្តរាគមន៍ ហើយមកដល់ពេលនេះភ្លើងបានរលត់ហើយ ដោយមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែឆេះគ្រឿងក្នុងប៉ុណ្ណោះ ៕