ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រាប់​កូនចៅ​ថា ទៅ​មើល​ទឹក​ស្រែ ស្រាប់តែ​ប្រទះឃើញ​ផ្កាប់មុខ​ចូល​ក្នុង​ស្រែ ពិតជា​សង្វេគ​ណាស់ ​

ប្រាប់​កូនចៅ​ថា ទៅ​មើល​ទឹក​ស្រែ ស្រាប់តែ​ប្រទះឃើញ​ផ្កាប់មុខ​ចូល​ក្នុង​ស្រែ ពិតជា​សង្វេគ​ណាស់ ​

ខេត្ត​ព្រៃវែង​៖ កាលពី​វេលា​ម៉ោង​៣​នឹង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨​តុលា​២០១៦​នេះ មាន​ហេតុការណ៍​ស្ត្រី​វយ័​ចំណាស់ ម្នាក់​បាន​សង្ស័យ​ខ្យល់គរ​ដួល​ផ្កាប់មុខ​ក្បែរ​ភ្លឺស្រែ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អណោច​អធម៌​ជាទីបំផុត​។​
​ហេតុការណ៍​ខាងលើ​នេះ​ស្ថិតនៅក្នុង​ភូមិ​ព្រៃទ័ប​ឃុំ​នឹង​ស្រុក​ព្រះស្តេច​ខេត្ត​ព្រៃវែង​។​
​យោង​តាម​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ព្រះស្តេច​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​មាន​ឈ្មោះ​នៅ ណាន ភេទ​ស្រី​អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ទទឹង​ឃុំ​នឹង​ស្រុក​ព្រះស្តេច​ខេត្ត​ព្រៃវែង​។​សមត្ថកិច្ច​បាន​បន្តរ​ឲ្យដឹង​ទៀត​ថា​តាម​ប្រភព​ពី​បងប្អូន​កូនក្មួយ​ជនរងគ្រោះ​នឹង​អ្នកជិតខាង​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ដើរ​ទៅ​មើល​ទឹក​ស្រែ​នៅឯ​វាលស្រែ ហើយ​ពេល​ដែល​ទៅដល់​ស្រែ​ទំនង​ជា​ជនរងគ្រោះ​ខ្យល់គរ ហើយ​ដួល​ផ្កាប់​មុខ​ទៅក្នុង​ស្រែ​ដែល​មាន​ទឹក​ជម្រៅ​ពាក់កណ្តាល​ស្មងជើង​ហើយ​ដោយ​មិន​មាន​អ្នក​ឃើញ​ផង​នោះ ទើប​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់បង​ជីវិត​តែ​ម្តង​ទៅ​។​
​ក្រោយពី​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​បាន​បង្ក​ការភ្ញាក់ផ្អើល​ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយ​ការ​មក​សមត្ថកិច្ច​បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ​នឹង​ធ្វើការ​ពិនិត្យ​ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតមែន​។​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14731092_1775898039351020_4121223417474232349_n 14853221_1775898066017684_7681377159189212178_o 14910300_1775898012684356_1909277995568780934_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya