ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ស្រី​ម្នាក់ ករណី​គ្រឿងញៀន​ ​

ប៉េអឹម​ចាប់​ស្រី​ម្នាក់ ករណី​គ្រឿងញៀន​ ​

ខេត្ត​ព្រះសីហនុ​៖  នៅ​ពេល​កម្លាំង​កំពុង​បំពេញបេសកកម្ម ចុះ​ល្បាត​ពេលយប់ លុះ​ពេល​ទៅដល់​ចំណុច ភូមិ​ថ្មី ស្ថិតក្នុង​ក្រុម​១៣ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការសង្ស័យ​ទៅលើ​ស្ត្រី​ម្នាក់ ដែល​បាន​ឃើញ​កម្លាំង​អាវុធហត្ថ ហើយ​រត់​គេចខ្លួន ពេលនោះ ធ្វើ​អោយ​កម្លាំង​មាន​ការសង្ស័យ ក៏​តាម​ឃាត់ខ្លួន​ដើម្បី​យក​មក​សាកសួរ​។​
​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃទី​២៨ តុលា​២០១៦ ដោយ​មាន​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវ ធ្វើការ​ឃាត់ខ្លួន ខណ​:​ពេល​ដែល​កម្លាំង​កំពុង​ចុះ​ល្បាត​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ ខាងលើនេះ​។​
​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ថន ស្រី​ហៀ​ង ភេទ​ស្រី​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​
​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ចាប់​យក វត្ថុតាង​មួយ​ចំនួន​ពី​ជនសង្ស័យ​រួមមាន ៖
​ទី​១-​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០២​កញ្ចប់​
​ទី​២-​ទូរស័ព្ទដៃ ចំនួន​០៣​គ្រឿង​
​ទី​៣-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​0១​សន្លឹក​
​ទី​៤-​លុយ​ខ្មែរ ចំនួន​៤០​ម៉ឺន​រៀល​។​
​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
img_20161029_150117

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya