ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​យុវជន​ម្នាក់ ប្រមាថ​អាយុជីវិត​ប្រមុខ​រាជរដ្ឋាភិបាល មក​តុលាការ

ប៉ូលិស​បញ្ជូន​យុវជន​ម្នាក់ ប្រមាថ​អាយុជីវិត​ប្រមុខ​រាជរដ្ឋាភិបាល មក​តុលាការ

(​ភ្នំពេញ​)៖ កាលពី​វេលា​ថ្ងៃត្រង់​ទី​២៩ ខែតុលា បាន​បញ្ជូន​យុវជន​ម្នាក់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បង្ហោះ​វីដេអូ​តាម​ហ្វេ​សប៊ុក​ដាក់​បណ្តាសា​ប្រមាថ​អាយុជីវិត​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​។ បច្ចុប្បន្ន​យុវជន​រូប​នេះ កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​យុវជន​រូប​នេះ ត្រូវបាន​នគរបាល​ខេត្ត​ព្រៃវែង ឃាត់ខ្លួន​រួច​បញ្ជូន​មក​ក្រសួងមហាផ្ទៃ  កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​យោង​តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​របស់​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យឈ្មោះ សាម ភាព អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង ឲ្យចូល​បង្ហាញ​ខ្លួន​នៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ឲ្យបាន​មុន​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី ប្រើ​ទំព័រ​ហ្វេ​សប៊ុក​បង្ហោះ​វីដេអូ​ឃ្លី​បដាក់​បណ្តាសា​ប្រមាថ​អាយុជីវិត​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ។​
​នគរបាល​ខេត្ត​ព្រៃវែង បញ្ជាក់ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន សាម ភាព នៅ​ចំណុច​ផ្ទះ​យុវជន​នេះ​តែម្ដង ។​
​នៅ​ដំណាក់កាល​សមត្ថកិច្ច យុវជន​រូប​នេះ និយាយថា «​ចាប់​ខ្ញុំ​នេះ ខ្ញុំ​ដឹង​តើ ខ្ញុំ​មិនមែន​រកស៊ី​គ្រឿងញៀន​ទេ គឺ​ចាប់​ជេរ​រដ្ឋាភិបាល​»៕add_attachment_2_1477723154 add_attachment_3_1477723155 fn-2016-10-29-15-28-29-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya