ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ ០២​នាក់ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ​

ជនសង្ស័យ ០២​នាក់ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ​

សៀមរាប​៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ដែល​រក្សា​ទុក​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ដោយ​មាន​ការចូលរួម​សហការ​ពី​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២២​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ ។​
​ក្រោយពី​បាន​ធ្វើ​ការឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​រួចមក ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ នាំខ្លួន​មក​ធ្វើ​ការសាកសួរ​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​
​ប្រភព​ពី​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ជា​ប្រភេទ​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន ០២​កញ្ចប់ មាន​ទម្ងន់ ១០​ក្រាម និង​ទូរស័ព្ទដៃ ០៣​គ្រឿង​។​
​ជនសង្ស័យ​មាន ៖
១-​ឈ្មោះ ដួង វាសនា ហៅ​សេង​ស ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​កម្មករ​លើ​ក​ឥ​វ៉ាន់ មាន​ទីលំនៅ​ភូមិ​អណ្ដូងច្រុះ ឃុំ​ស្រែ​ជា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម សព្វថ្ងៃ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក (​ជួញដូរ និង​ប្រើប្រាស់​)​។​
២-​ឈ្មោះ ពេជ្រ រ៉ា​ឌី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប (​ប្រើប្រាស់​)​។​
​ជនសង្ស័យ​ក្រោយពី​បាន​ធ្វើការ​សាកសួរ​រួច មក​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

14639886_573985822794272_2345029356510818527_n 14906947_573985812794273_460029927799243406_n 14907038_573985836127604_8789966533472478677_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya