ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​រ៉ែ​មាស​ ​

លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មណ្ឌលគិរី សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​រ៉ែ​មាស​ ​

មណ្ឌលគិរី​៖ ប្រភព​ពី​មន្ត្រី​តូចតាច​នៅក្នុង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ជនជាតិ​យួន​និង​ជនជាតិ​ចិន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សាន់ ដា​រិទ្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ រីឯ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ត្រូវ​ប្រឈម​នឹង​លំបាក​យ៉ាងខ្លាំង​ដោយសារតែ​រង​ការគាបសង្កត់​សព្វបែបយ៉ាង​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ម្ចាស់​ការដ្ឋាន​ជា​ជនជាតិ​យួន​និង​ជនជាតិ​ចិន​អាច​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ និង​គ្រឿងចក្រ​ធំៗ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បំពាន​លើ​ច្បាប់​អនុញ្ញាត​របស់​ក្រសួង​រ៉ែ និង​ថាមពល​។ ប៉ុន្តែ​លោក សាន់ ដា​រិទ្ធ មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ដិត​ដល់​នោះ​ទេ ហើយ​បណ្ដោយ​ឲ្យ​ម្ចាស់​ការដ្ឋាន​ជនជាតិ​ចិន និង​ជនជាតិ​យួន​ជីករណ្ដៅ​រ៉ែ​ជម្រៅ​រាប់រយ​ម៉ែត្រ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាន់ ដា​រិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា លោក សាន់ ដា​រិទ្ធ គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​ទើប​បណ្ដោយ​ឲ្យ​ម្ចាស់​ការដ្ឋាន​ជនជាតិ​ចិន​និង​ជនជាតិ​យួន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃនេះ​។​
​បច្ចុប្បន្ន​នេះ​ពួកគាត់​អាច​ជីករណ្ដៅ​រ៉ែ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​លើ​ផ្ទៃដី​រាប​ជម្រៅ​ត្រឹមតែ​២០​ម៉ែត្រ​ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​ការដ្ឋាន​ជនជាតិ​យួន​និង​ជនជាតិ​ចិន​ប្រើ​ឧបករណ៍​ទំនើបៗ​ជីករណ្ដៅ​ដី​ជម្រៅ​រាប់រយ​ម៉ែត្រ ហើយ​យក​រ៉ែ​មាស​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រោះ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ក្នុងនោះ​លោក សាន់ ដា​រិទ្ធ ជា​អ្នក​ទទួលបាន​ផលប្រយោជន៍​ច្រើន​ជាង​គេ​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល គួរពិនិត្យមើល​ភាពមិនប្រក្រតី​ទាំងនេះ​ផង ព្រោះ​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា ក្នុង​មួយ​ខែៗ​លោក សាន់ ដា​រិទ្ធ អាច​ប្រមូល​លុយ​បាន​រាប់​ម៉ឺន​ដុល្លារ​ពី​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជន​ជា​តិ​យួន​និង​ជនជាតិ​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​ឃុំ​ចុង​ផ្លាស់​។ ទន្ទឹម​នឹង​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា​ផងដែរ ព្រោះ​បញ្ហា​នេះ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​៕

16961780441_93033ea086_o m24-10-13-17-300x188 m24-10-13-19-687x400-300x1751

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya