ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឃាតក​សម្លាប់​ស្ដ្រី​ម្នាក់ ក្នុងផ្ទះ​សំណាក់ «​អូយេ​ស​» ប៉ូលិស​ចាប់បាន​ហើយ

ឃាតក​សម្លាប់​ស្ដ្រី​ម្នាក់ ក្នុងផ្ទះ​សំណាក់ «​អូយេ​ស​» ប៉ូលិស​ចាប់បាន​ហើយ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៦​នេះ ក្នុង​ប្លុក​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ឃាតក​ជា​សង្សា​នឹង​ស្ដ្រី​រងគ្រោះ​តែម្តង​។​
​ឃាតក​ឈ្មោះ ចាន់ សុភ័​ក្រ ហើយ​ត្រូវ​ជា​សង្សា​ជាមួយ នារី​រងគ្រោះ​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​។ បើ​ឆ្លើយ​សារភាព របស់​ជនសង្ស័យ ឲ្យដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​សម្លាប់​ស្ដ្រី​នេះ ក៏​ព្រោះតែ​មាន​ទំនាស់​នឹង​គ្នា ហើយ​ជនសង្ស័យ​ក៏​បាន​ច្របាច់​ក​សម្លាប់​ចោល​តែម្ដង​។ ករណី​ឃាតកម្ម​នេះ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​អូយេ​ស​» នៅ​មុខ​វត្ត​នាគ​វ័ន្ត បន្ទប់​C20 ជាន់​ទី​៣ ផ្ទះ​លេខ​១៧ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បញ្ជូន​ខ្លួន​ទៅ​សួរនាំ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​។​
​សន្តិសុខ​យាម​នៅ​ផ្ទះសំណាក់​ខាងលើ​លោក កុសល បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង​៤៖៤០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៦ មាន​បុរស​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ​ម្នាក់ ស្លៀកពាក់​ស៊ីវិល ពាក់អាវ​សាច់​ក្រណាត់​ដៃ​វែង ពណ៌​ក្រហម​ក្រឡា​ការ៉ូ ខោ​ពណ៌​ខ្មៅ​ជើងវែង បាន​មក​ជួល​បន្ទប់​ផ្ទះសំណាក់​ពី​ឈ្មោះ ហ៊ី​ប សៅ​ហ៊ី ដែលជា​អ្នក​គ្រប់គ្រង រួច​ក៏​ឡើងទៅ​បន្ទប់​កើតហេតុ​បាត់ទៅ​។ លោក​បន្តថា លុះដល់​វេលា​ម៉ោង​៥​ល្ងាច ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​អាយុ​ប្រហែល​២៨​ឆ្នាំ ជិះ​ម៉ូតូឌុប​មិន​ចាំ​ម៉ាក​មក​ឈប់​មុខ​ផ្ទះសំណាក់ រួច​ក៏​ដើរ​ឡើង​ទៅ​ជាន់​ទី​៣​បាត់​រហូត​។​
​សន្តិសុខ​រូបនោះ​បាន​បន្តទៀតថា នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​នេះ នារី​ម្នាក់​ឈ្មោះ ស្រី នាង ដែលជា​អ្នក​បោសសំអាត​បន្ទុប់​បាន​ទៅ​គោះ​ទ្វារ​ហៅ​ភ្ញៀវ តែ​មិន​ការឆ្លើយតប ក៏​នាំគ្នា​ទៅ​យក​សោ​បន្ទប់​ចាក់​មើល ស្រាប់តែ​ឃើញ​នារី​រងគ្រោះ បាន​ដេក​ស្លាប់​បាត់​ទៅ​ហើយ​ទាំង​ខ្លួន​អាក្រាតកាយ និង​មាន​ឈាម​ប្រឡាក់​លើ​ពូក​ទៀតផង រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្ដង​៕
fn-2016-10-29-13-33-09-0 fn-2016-10-29-13-33-12-0 fn-2016-10-29-13-33-16-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya