ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » លោក លឹម គានហោ រដ្ឋមន្ដ្រី​ធនធានទឹក ឲ្យ​មន្ដ្រី​តម្លើង​ម៉ាស៊ីនបូមទឹក​២​គ្រឿង ដល់​សហគមន៍​កសិក​រ ស្រុក​មង្គល​បូរី

លោក លឹម គានហោ រដ្ឋមន្ដ្រី​ធនធានទឹក ឲ្យ​មន្ដ្រី​តម្លើង​ម៉ាស៊ីនបូមទឹក​២​គ្រឿង ដល់​សហគមន៍​កសិក​រ ស្រុក​មង្គល​បូរី

(​បន្ទាយមានជ័យ​)៖ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ និង​បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ ឲ្យ​តម្លើង​ម៉ា​ស៊ី​បូមទឹក​២​គ្រឿង នៅ​ចំណុច​ឃុំ​កុយ​ម៉ែង ស្រុក​មង្គល​បូរី  ដើម្បី​បូមទឹក​ចេញ ហើយ​បំផុស​ឲ្យ​បងប្អូន​ប្រជា​កសិករ​នៅ​តំបន់​នោះ ចាប់ផ្តើម​បង្កបង្កើនផល​ស្រូវប្រាំង​។​
​លោក​រដ្ឋមន្ដ្រី លឹម គានហោ បាន​បំផុស​ប្រជាកសិករ ឲ្យ​ចាប់ផ្តើម​ការងារ​ស្រូវប្រាំង​ប្រដេញទឹក ជំនួស​ឲ្យ​ការ​ធ្វើ​តាម​ទម្លាប់​ពីមុ​ន​មក​វិញ ហើយ​ការប្តូរ​ពេលវេលា​ក្នុង​ការដាំដុះ​របៀបនេះ ស្រូវ​បងប្អូន​ប្រជា​កសិករ​នឹង​មិន​ប្រឈម ការ​កង្វះខាត​ទឹក​នា​ចុង​រដូវ ដូច​ពេល​កន្លង​មក​ឡើយ​។​
​ប្រជា​កសិករ​ដែល​នៅ​ម្ខាង នៃ​ភ្លឺ​ប្រឡាយ​ជួប​ការលំបាក ក្នុង​ការដឹកជញ្ជូន​កសិផល ព្រោះ​ជា​ទូទៅ​ភ្លឺ​ប្រឡាយ​ក្រាល​គ្រួស​ក្រហម​តែ​ម្ខាង ទើប​លោក​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​១​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​រៀបចំ​ភ្លឺ​ប្រឡាយ​ម្ខាង​ទៀត ឲ្យក្លាយ​ជា​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ងាយស្រួល​ដល់​ការដឹកជញ្ជូន​កសិផល របស់​បងប្អូន​ប្រជាកសិករ ៕

fn-2016-10-29-12-18-44-1 fn-2016-10-29-12-18-44-2 fn-2016-10-29-12-18-44-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya