ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ក្រុមចោរលួចគោញីមួយក្បាលបាន៣ថ្ងៃ បញ្ចេញយកទៅលក់ត្រូវជាបខ្នោះ របស់សមត្ថកិច្ច2នាក់និងម្នាក់ទៀតរត់រួច

ក្រុមចោរលួចគោញីមួយក្បាលបាន៣ថ្ងៃ បញ្ចេញយកទៅលក់ត្រូវជាបខ្នោះ របស់សមត្ថកិច្ច2នាក់និងម្នាក់ទៀតរត់រួច

ខេត្តពោធិ៍សាត់៖ក្រុមចោរលួចសត្វគោញីមួយក្បាលបានរយៈពេលបីថ្ងៃត្រូវម្ចាស់ប្ដឹង

សមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន02នាក់កាលពីព្រឹកថ្ងៃទី28ខែតុលាឆ្នាំ2016ម្សិលមិញ។

ម្ចាស់ឈ្មោះសាំងធី.កាលពីថ្ងៃទី25ខែតុលាឆ្នាំ2026ត្រូវក្រុមជនសង្ស័យខាងលើ ចូលលួចគោញីរបស់គាត់ពីចំណងនៅចំណុចប៉ែនកែវស្ថិតក្នុងភូមិបំណក់ឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់។ ក្រោយបាត់គោញីមួយក្បាលម្ចាស់គោបានដាក់ពាក់បណ្តឹងទៅសមត្ថកិច្ច.តាមស្រាវជ្រាវនិងចាប់ខ្លួនក្រុមជនសង្ស័យខណៈដែលពួកគេកំពុងយកគោលក់ជាមួយគ្នា។

ជនសង្ស័យដែលជាមុខសញ្ញាចោរលួចសត្វគោ2នាក់ត្រូវបានខាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
ដោយជនសង្ស័យទី01ឈ្មោះហុង ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាអ្នកសហការដឹកគោយកទៅលក់)ជនសង្ស័យទី02ឈ្មោះ.ទាំ ព្រហីម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាអ្នកទទួលទិញគោ ក្នុងតម្លៃ ១.៥៥០.០០០រៀល)។

ក្នុងនោះមានជនសង្ស័យម្នាក់ទៀតដែលកំពុងរត់គេចខ្លួនមានឈ្មោះ គក គុយ ភេទប្រុស ៣២ឆ្នាំ ជនជាតិខ្មែរ រស់ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាអ្នកលក់គោ)។

លោកអធិការបន្តថា.ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺធ្វើឡើងតាមពាក្យបណ្តឹង

របស់ម្ចាស់គោឈ្មោះ សាំង ធី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើយោងតាមម្ចាស់គោបានឲ្យដឹងថា.គោញីផើមមួយក្បាល.សម្បុរចំប៉ា.បានបាត់ពីចំណងកាលពីវេលាម៉ោង04ល្ងាចថ្ងៃទី25ខែតុលាឆ្នាំ2016។

កម្លាំងនគរបាលក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហើយនោះ

បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យ03នាក់។ ទើបរាយការណ៍ទៅព្រះរាជអាជ្ញាសុំគោលការណ៍នាំខ្លួនជនសង្ស័យបាន02នាក់និងម្នាក់

ទៀតរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យទាំង2នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ

ដើម្បីរៀបចំសំណុំរឿនបញ្ជូនបន្តចាត់ការតាមនីតិវិធី។ ចំណែកគោត្រូវបានប្រគល់ឲ្យម្ចាស់ដើមគ្រប់គ្រងបណ្តោះអាសន្ន៕

14915344_1775793979361426_2195282549164318403_n 14915448_1775793839361440_6626305216165766137_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya