ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ផ្លូវ​កៅស៊ូ​១​ខ្សែ​ក្រោយ​បន្ទាយ​CMAK​ខេត្ត​កំពង់ឆ្នាំង រង​ការខូចខាត​ទាំងស្រុង អាជ្ញាធរខេត្ត​និង​មន្ទីរជំនាញ​សាធារណការ​បំភ្លេចចោល​ធ្វើ​មិនដឹង​ ​

ផ្លូវ​កៅស៊ូ​១​ខ្សែ​ក្រោយ​បន្ទាយ​CMAK​ខេត្ត​កំពង់ឆ្នាំង រង​ការខូចខាត​ទាំងស្រុង អាជ្ញាធរខេត្ត​និង​មន្ទីរជំនាញ​សាធារណការ​បំភ្លេចចោល​ធ្វើ​មិនដឹង​ ​

កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ទីរ​ជំនាញ​សាធារណការ​ខេត្ត​ពិសេស​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជួយ​កសាង​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​កំពុង​ជួប​ទុក្ខ​ឥត​ល្ហែរ រង​នូវ​ការខូចខាត​យ៉ាងដំណំុ ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ជា​រៀងរាល់ឆ្នាំ បន្ទប់​ពី​ក្រុមហ៊ុន​WTG​របស់​លោក​ពៅ​ស៊ឹង​ដឹក​ថ្ម​ពី​ភ្នំ​កូន​សត្វ​(​ដំរី​រមៀល​គល់​គុប​)​បំផ្លាញ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ​ធ្វើអោយ​ខូច​ខ្ទ្ទេ​ចទាំង​ស្រុង​អត់​ឃើញ​កសាង​ឬ​ជួសជុល​ឡើង​វិញ​តាំងពី​ឆ្នាំ​២០១២​មក​ម្លេះ​តើ​អាជ្ញាធរ​ខេត្ត​គួរ​មាន​វិធានការណ៍​បែបណា ឬ​ក៍​ត្រូវ​បន្ត​ទុក្ខ​អោយ​ប្រជាព​ជា​ពលរដ្ឋ​រង​ទុឥត​ល្ហែ​រ​តទៅទៀត សូម​ធ្វើ​យ៉ាងណា​មេត្តា​កុំអោយ​ប៉ះពាល់​ដល់​អារម្មណ៍​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ន​នៅរ​ដូវ​បោះឆ្នោត​នា​ពេលខាងមុខ​។​
​គួរ​រំលឹក​ថា​ផ្លូវ​មួយ​ខ្សែ​នៅ​ខាងក្រោយ​បន្ទាយ ស៊ី ម៉ាក់ ដែល​បាន​ត​ភ្ជាប់​ពី​ភ្នំ​សន្ទូច មកកាន់​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ដែល​មាន​ប្រវែង​ជាង ១៣០០​ម៉ែត្រ កំពង់​រង​នូវ​ការខូចខាត​យ៉ាង​ខ្លាំង ក្នុង​ខ​ណះ ផ្លូវ​នេះ​មាន​សា​រះ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​/​កម្មករ​រោងចក្រ /​សិស្សានុសិស្ស​/​ព្រោះ​ជា​ផ្លូវ​វៀង ដែល​រហ័ស​ម្រាប់ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​កន្លងមក គេ​សង្កេតឃើញថា មាន​រថយន្ត​ដឹក​ថ្ម ដឹក​ខ្សាច់ ដី​កដី របស់​ក្រុមហ៊ុន និង​ឯកជន មួយចំនួន​បើកបរ​លើ​ផ្លូវ​មួយ​នេះ តាំង​ពី​យូ​ណាស់​មកហើយ បណ្តាល​ឲ្យ​កៅស៊ូ​ថ្នល់​ត្រូវរ​បើក​ចេញ ហើយ​ក៍​មិន​មាន​ការជួសជុល​អ្វី​ដែរ គឺ​មាន​សភាព​ជាង​៣​ឆ្នាំ​មកហើយ​បន្ទាប់​ក្រុមហ៊ុន​មួយ​ឈ្មោះ​WTG​បានធ្វើ​សកម្មភាព​យក​រថយន្ត​ធន់​ធ្ងន់​ដឹក​ថ្ម​បំផ្លាញ​ទាំងស្រុង​កាលពី​អំឡុង​ឆ្នាំ​២០១២​កន្លងទៅ​។​
​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​លោក​កែវ ពៅ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បាន​អោយដឹងថា​ផ្លូវ​មួយ​ខ្សែ​ខាងលើ​ជា​ផ្លូវ​របស់​ក​ខេត្តហើយ​ក្រសួង​មិន​ទាន់​ប្រគល់​អោយ​ខាង​មន្ទីរ​នៅ​ឡើយ​ទេ ប៉ុន្តែ​ដោយ​ឃើញ​ផល​ពិបាក​របស់​ប្រជាពលរដ្ឋ​លោក​ក៏​បាន​បញ្ជា​គ្រឿងចក្រ​របស់​មន្ទីរ​អោយជួយ​ត្រា​សេ​ជួសជុល​ជា​បណ្ដើៗ​រហូតមក​។​ចំណែក​លោក​អ៊ុក រស់​ប្រធាន​ម​ន្ទ្ទី​រ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​អោយដឹងថា​ផ្លូវ​មួយ​ខ្សែ​ខាងលើ​ខាង​ក្រុមហ៊ុង​WTG​បានចេញ​បង់ពិន័យ​សង​ការខូចខាត​ជូន​ខេត្ត​អស់​ជាច្រើន​ម៉ឺន​ដុល្លា​សង​មក​ខេត្ត​រួចរាល់​អស់ហើយ​ផងដែរ​។​ប៉​ន្តែ​មិនដឹងជា​មាន​អាថកំបាំ​ង​អ្វី​រហូតមកដល់​ពេលនេះ​គេ​នៅតែ​មិនទាន់​ឃើញ​មាន​ការកសាង​សង់​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នោះ​ឡើងវិញ​ឡើយ​។​
-​ទន្ទឹម​នោះ​ផងដែរ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​សំណូមពរ​ចំពោះ ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ជួយ​ពិនិត្យ​មើល​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ខាងលើនេះ និង​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ ឲ្យបាន​ឆាប់​ផង ៕
14572938_321232788253729_7771755050705708884_n 14906941_321232914920383_1867257358304180948_n 14907213_321232851587056_494140516484572027_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya