ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​២​នាក់​ទៀត​របួសធ្ងន់ ដោយសារ​រត់គេច​ពី​ការ​ដេញ​វាយ​ ​

យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​២​នាក់​ទៀត​របួសធ្ងន់ ដោយសារ​រត់គេច​ពី​ការ​ដេញ​វាយ​ ​

ភ្នំពេញ​៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​សូ​រាម្រិ​តកែង​ផ្លូវ​លេខ​៥១ ស្ថិយក្នុង​សង្កាត់​ចតុមុ​ខខណ្ឌដូនពេញ ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​មួយ​ក្រុម​មាន​គ្នា​៩​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក​ដេញតាម​វាយ​យុវជន​មួយ​ក្រុម​ទៀត​ដែល​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZoomerX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FZ-7032 ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សូ​រាម្រិ​ត​ក្នុង​ទឹសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​ដែល​ជិះ​ដល់​កែង​ផ្លូវ​លេខ​៥១​ដែល​ជា​ផ្លូវ​កោង ជនរងគ្រោះ​ទាំង​៣​ដែល​ជិះ​រត់​នោះ បត់​មិនទាន់​ដោយសារ​ល្បឿន​លឿន​ពេក បណ្តាល​អោយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ដួល​បោក ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​២​នាក់ ចំណែក​ជន​បង្ក​ដែល​ជិះ​ដេញ​ពីក្រោយ​នោះ​ពេល​ឃើញ​មាន​មនុស្ស​ស្លាប់​ក៏​នាំគ្នា​ជិះ​គេច​អស់​ទៅ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​ត្រូវ​រថយន្ត​សាម៉ុយ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ ។ ដោយឡែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​គេហដ្ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
14908231_1775754909365333_5600867764065771725_n 14908358_1775754886032002_7953702671744324725_n 14910523_1775754956031995_4183125556152106332_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya