ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន​១៧០​នាក់​មួយគ្រឿង បាន​ឆាបឆេះ​ឡើង​នៅ​ព្រលាន​យន្តហោះ​សហរដ្ឋអាមេរិក ២០​នាក់​រងរបួស​

យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន​១៧០​នាក់​មួយគ្រឿង បាន​ឆាបឆេះ​ឡើង​នៅ​ព្រលាន​យន្តហោះ​សហរដ្ឋអាមេរិក ២០​នាក់​រងរបួស​

(​វ៉ាស៊ីនតោន​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៦ អ្នកដំណើរ​និង​សហសេវិក​សរុប​ចំនួន​១៧០​នាក់ ដោយ​ក្នុង​នោះ​មាន​មនុស្ស​២០​នាក់ បាន​ទទួល​រង​បួស បន្ទាប់ពី​មាន​ការឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ នៅ​ផ្នែក​ខាងស្តាំ​នៃ​ម៉ាស៊ីន​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ O’Hare ក្នុង​ទីក្រុង Chicago សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ស្ថានីយ៍ទូរទស្សន៍ CNN ។​
​មុនពេល​កើតហេតុ​បន្តិច​ពី​ឡុត នៃ​យន្តហោះ​ដឹក​អ្នកដំណើរ ប្រភេទ Boeing 767 ដែល​បាន​ត្រៀម​ថា​នឹង​ហោះ​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នោះ​បាន​រាយការណ៍​ជាបន្ទាន់​ទៅកាន់​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ ប្រចាំ​ព្រលាន​យន្តហោះ​ថា បញ្ហា​ទាក់ទង​នឹង​ម៉ាស៊ីន​របស់​យន្តហោះ​បាន​កើតមានឡើង​។​
​លោកស្រី Scott បានឲ្យដឹង​ទៀតថា ចំនួន​២០​នាក់​បាន​ទទួល​រង​បួស​ស្រាល នៅពេល​ដែល​ព្យាយាម​រួសរាន់​ចាកចេញ​ពី​យន្តហោះ​ដែល​ត្រូវបាន​ភ្លើង​ឆេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​គ្រោះ​ដោយសារ​តែ​អគ្គិភ័យ​នេះឡើយ ហើយ​អ្នក​ទាំងអស់​នោះ ក៏​ត្រូវបាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ផងដែរ​។​
​យន្តហោះ​ដឹក​អ្នកដំណើរ​ខាងលើនេះ មាន​ផ្ទុក​ប្រេងសាំង​ប្រមាណ ៤៣,០០០​ផោន​នៅលើ​នោះ ហើយ​បើ​ក្រុម​ពន្លត់​អគ្គិភ័យ​ទៅ​ជួយសង្គ្រោះ មិន​បាន​ទាន់ពេលវេលា​ទេនោះ វា​ប្រហែលជា​បាន​ក្លាយជា​សោកនាដកម្ម​មួយ​ជាក់​ជាមិនខាន​៕

161028161320-chicago-ohare-fire-exlarge-169

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya