ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ​ណ៍​រយៈពេល​២៨​ថ្ងៃ ស្លាប់​១១១​នាក់ និង​៥៩៥​នាក់​របួស

គ្រោះថ្នាក់​ចរាចរ​ណ៍​រយៈពេល​២៨​ថ្ងៃ ស្លាប់​១១១​នាក់ និង​៥៩៥​នាក់​របួស

(​ភ្នំពេញ​)៖ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា រយៈពេល​២៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់ ២៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ប្រទេស​កម្ពុជា មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​២៤៧​លើក ស្លាប់​១១១​នាក់ និង​របួសធ្ងន់​៣០៤​នាក់ និង​របួសស្រាល​២៩១​នាក់​។
​របាយការណ៍​ដដែល​បានឲ្យដឹង​ទៀតថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងអស់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ដោយ​បើកបរ​ម៉ូតូ ជួប​គ្រោះថ្នាក់​ចំនួន ៨១​នាក់ (​មិន​ពាក់​មួកសុវត្ថិភាព ៦៧​នាក់​) ក្រៅពី​នោះ​ជួប​គ្រោះថ្នាក់​ដោយ​បើកបរ​រថយន្ត ហើយ​មូលហេតុ​គ្រោះថ្នាក់ ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ ងងុយដេក និង​កត្តា​យានយន្ត​។​
​ដោយឡែក​នៅ​ថ្ងៃ​ទី​២៨ ខែតុលា​ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ៦​លើក ស្លាប់​មនុស្ស​ម្នាក់ រង​បួស​ធ្ងន់​១២​នាក់ និង​របួសស្រាល​៦​នាក់​៕

2e961f9e-2686-4121-93f3-c45cdcb319e3 fn-2016-10-27-07-15-09-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya