ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ជនសង្ស័យ​២​នាក់ ករណី​ឆក់​ខ្សែក​ ​

ប៉ូលិស​បង្ក្រាប​ជនសង្ស័យ​២​នាក់ ករណី​ឆក់​ខ្សែក​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦​នៅ​ចំនុច មុខ​កុងស៊ី​កាប់​ជ្រូក ស្ថិតក្នុង​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។​
​ជនសង្ស័យ​ទី​១.​ឈ្មោះ សុស សុភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​២.​ឈ្មោះ ឡេះ សា​វី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំង​២​នាក់ ស្នាក់នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ ចំនែក​ជនរងគ្រោះ​មានឈ្មោះ គុង សំបូរ អាយុ​៥៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​ភូមិ​ស្ពាន​ខ្ពស់ ក្រុម​១៤ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។​
​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​ខ្សែក ផ្លាក​ទីន​ទំងន់​៣​ជី​មកវិញ ហើយ​ធ្វើ​ការប្រគល់​ជូន​ជនរងគ្រោះ​វិញ មិនតែប៉ុណ្ណោះ បាន​ដកហូត​ម៉ូតូ​ម៉ាក​ស្មាស​វី មួយ​គ្រឿង​ស្លាក​លេខ​ភ្នំពេញ​1DE-0357 របស់​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​មក​រក្សារ​ទុក​ផង​ដែរ​៕

4a4c79e30f6d7b310825c9cc907a6320

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya