ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » លួច​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៥ ម្ចាស់​ឃើញ​វិញ​ចាប់​ឱ្យ​ប៉ូលិស​ ​

លួច​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៥ ម្ចាស់​ឃើញ​វិញ​ចាប់​ឱ្យ​ប៉ូលិស​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម បណ្ដោយ​ផ្លូវ​លេខ​១០១៩ ភូមិ​-​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
យុវជន​ម្នាក់​ត្រូវបាន​ជន រងគ្រោះ​ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​នគរ បាល​ខណ្ឌ​សែន​សុខ ខណៈដែល​យុវជនសង្ស័យ​រូបនោះ​បាន​លួច​ទូរស័ព្ទ​អាយ ហ្វូ​ន​៥​មួយគ្រឿង​កាលពី​កន្លះ​ខែ​មុន ហើយ​គេចខ្លួនបាត់​រហូត​ពេលនេះ​ទើប ឃាត់ខ្លួន​បានតែ​ម្ដង ។​
​ទូរស័ព្ទ ដែល​ជនសង្ស័យ​លួចបាន​កន្លះ​ខែ​នោះ​ម៉ាក​អាយ​ហ្វូ​ន​៥ ពណ៌​ស មាន តម្លៃ​ប្រមាណ​៧០០​ដុល្លារ ដែលមាន ម្ចាស់​ឈ្មោះ ហែម ដា​រ៉ា​រ័ត្ន ហៅ​ស្រី តូច ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ ទូរស័ព្ទ និង​ជា​ម្ចាស់​ហាង​យីហោ​ហេង ហេង​សែន​សុខ ដែលមាន​ទីតាំង​នៅតាម បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ក្រុម​៣ ភូមិ​រោង ចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន
​សុខ ។​
ជនសង្ស័យ ពេជ្រ សុវណ្ណ​រ៉ា អាយុ​២១​ឆ្នាំ មានមុខ របរ​ជា​អ្នកចម្រៀង​ច្រៀង​នៅ​បុប្ពា​ជាយ ដែន ស្នាក់​នៅផ្ទះ​លេខ​៤៣ ផ្លូវលំ ភូមិ ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ប្រភព​បានឱ្យដឹង​ទៀតថា លុះ ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ វេលា ម៉ោង​៩​ព្រឹក ប្អូន​របស់​ជនរងគ្រោះ​ប្រទះ ឃើញ​ជនសង្ស័យ​នេះ ក៏​ចាច់​ខ្លួន​ប្រគល់ ឱ្យ​សមត្ថកិច្ច​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya