ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បុរស​ម្នាក់​របួស​ស្រាល​ទេ​តែ​ធ្វើ​ពុត​ជា​សន្លប់ រី​ឯ​ម្ចាស់​ម៉ូតូ​មួយ​ទៀត របួស​បាក់ជើង​ម្ខាង​ ​

ម៉ូតូ​បុក​ម៉ូតូ បុរស​ម្នាក់​របួស​ស្រាល​ទេ​តែ​ធ្វើ​ពុត​ជា​សន្លប់ រី​ឯ​ម្ចាស់​ម៉ូតូ​មួយ​ទៀត របួស​បាក់ជើង​ម្ខាង​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៩ និង​៤០​នាទី​យប់​ថ្ងៃទី​២៧ តុលា ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK 3342 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ទិសដៅ​ពី​លិច​ទៅ​កើត​យ៉ាង​ល្បឿន​លឿន ។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ស្មាស​រ៉េ​វ៉ូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 1B9102 បើកបរ​ទិសដៅ​ពី​កើត​ទៅ​លិច​។​
មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ជា​អ្នករត់​ឌុប​បាន​បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​ម៉ូតូ​បង្ក​បើក​ក្នុងស្ថានភាព​ស្រវឹង​ទិសដៅ​បញ្ច្រាសទិស​គ្នា ហើយ​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​ម៉ូតូ​រងគ្រោះ ធ្វើឱ្យ​ជនរងគ្រោះ​ខំប្រឹង​បើក​គេច​ទៅ​ផ្នែក​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​ម៉ូតូ​បង្ក​បុក​ចំ​ពាក់កណ្តាល​ម៉ូតូ​រងគ្រោះ​ពេញទំហឹង ជនរងគ្រោះ​បាក់ជើង​ខាងស្តាំ ចំណែក​អ្នក​បើក​ម៉ូតូ​បង្ក​រង​របួសស្រាល​តែ​ធ្វើ​ពុត​ជា​សន្លប់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ភាគី​ម៉ូតូ​បង្ក​ដែល​ធ្វើ​ពុត​សន្លប់​ស្តូកស្តឹង ត្រូវ​ខាង​រថយន្ត​សង្គ្រោះ​រៀបចំ​លើក​ដឹកយក​ទៅ​ព្យាបាល​ដែរ តែ​ត្រូវ​បុរស​រូប​នោះ​ខ្លាច​អស់ប្រាក់​បាន​ចុះ​ពីលើ​ប្រង់​កា​វិញ ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង​យក​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

6b5c2dd7-5a87-4b2b-8649-094e7d87b266 74a31e75-d886-4d0a-aed4-a720f0159712 a982e720-58d7-43e2-94e2-419be211ff20

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya