ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​មុខសញ្ញា​ជួញដូរ​ម្នាក់ និង​ថ្នាំញៀន​៤៤​កញ្ចប់ ​

ប៉ូលិស​ឃាត់​មុខសញ្ញា​ជួញដូរ​ម្នាក់ និង​ថ្នាំញៀន​៤៤​កញ្ចប់ ​

ខេត្ត​កំពង់ស្ពឺ​៖ មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​សំរោង​ទង​ធ្វើការ​បង្ក្រាប​ដោយ​រឹបអូស​ថ្នាំញៀន​៤៤​កញ្ចប់​ចាត់ការ​តាម​នីតិវិធី កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​ភូមិ​ចំ​បក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​
​កម្លាំង​ផ្នែក​គ្រឿងញៀន​សហកា​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក បាន​ឃាត់​មុខសញ្ញា​ជួញដូរ និង​រក្សាទុក​នូវ​សា​ធាតុ​ញៀន​ម្នាក់​ឈ្មោះ ឡេង ប៊ុនថន ហៅ​ធូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ចំការ​រដ្ឋ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ធ្វើការ​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​តូច លុយ​ខ្មែរ​ចំនួន​១៨ ២០០​រៀល លុយ​ដុល្លារ​១​ដុល្លារ ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​ហាយ​យា និង​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់ (​ចាស់​) ។​
​ក្រោយ​ឃាត់ខ្កួន​សមត្ថកិច្ច​បន្ត​ទៅ​ធ្វើកា​រ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​ខាងលើ ដោយ​មាន​ការចូលរួម​ពី លោក​មេឃុំ លោក​មេភូមិ និង​ម្តាយ​របស់​ជនសង្ស័យរ​ក​ឃើញ​ថ្នាំញៀន​ចំនួន​២៩​កញ្ចប់​តូច និង​ថង់​ច្រក​គ្រឿងញៀន​ឧប្បកណ៍ប្រើប្រាស់​មួយចំនួនទៀត​។​
​ជនសង្ស័យ​ឈ្មោះ​ឡេង ប៊ុនថន រូបនេះ​បាន​ឆ្លើយ​សារភាព​ថា ពិត​ជា​គ្រឿងញៀន​របស់​ខ្លួន​ពិតប្រាកដ​មែន​។ ក្រោយមក​នៅ​រសៀល​ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​ប្រឆាំង​ផ្នែក​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

14523155_1732094023783183_8995523318770464290_n 14731181_1732094017116517_7643314614249072372_n 14900529_1732094100449842_6821944036503228613_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya