ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » អនុ​ភូមិ​កន្ត្រក​និង​បក្ខពួក ត្រួត​គ្នា​វាយ​ពលរដ្ឋ​ម្នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ​

អនុ​ភូមិ​កន្ត្រក​និង​បក្ខពួក ត្រួត​គ្នា​វាយ​ពលរដ្ឋ​ម្នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ​

ខេត្តសៀមរាប​៖ ប្រជាពលរដ្ឋ​នៅ ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប បានឲ្យដឹងថា អនុ​ភូមិ កន្ត្រក​ឈ្មោះ អៀម អ៊ា ជា​អនុ​ភូមិ​កន្ត្រក រួមទាំង បក្ខពួក​ប្រមាណ ៤​នាក់ វាយដំ​ដល់ ជនរងគ្រោះ ឈ្មោះ ណាប់ រើ​ន យ៉ាងដំណំ ដែលជា​អ្នក រស់នៅ​ភូមិ​កន្ត្រក ដូចគ្នារ​។ ដោយ​មូលហេតុ ជនដៃដល់ ជំពាក់​លុយ ជនរងគ្រោះ​ឈ្មោះ​ណាប់ រើ​ន ពេល​ទៅ​ទារលុយ ស្រាប់តែ គេ​វាយ​តែម្ដង​។​
​ករណីនេះ ក្រុមគ្រួសារ ជនរងគ្រោះ បាន​ដាក់ពាក្យ បណ្ដឹង​នៅ​នគរបាល សង្កាត់រដ្ឋបាល ស្វាយដង្គុំ​ដែរ តែ​នគរបាល មិន​អើពើ​នោះទេ​។ ដោយ​ជនរងគ្រោះ ត្រូវបាន គេ​ចោទ​ឲ្យ ក្លាយជា ជនបង្ករ​ទៅវិញ​។​
​ប្រភព​បាន ឲ្យដឹងថា ករណីនេះ ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ ថ្ងៃកើតហេតុ​ភ្លាមៗ តែ​ខាង​(​នគរបាល​) ថា​យប់​ហើយ មិន​ធ្វើការ​ទេ ឲ្យទៅ​ពេទ្យ​សិន​ទៅ ថ្ងៃ​ទី​ពីរ បាន​ត្រឹម​សរសេរ កំណត់ហេតុ ហើយ​ក៏​ស្ងាត់​ថា ចាំ​ឲ្យ​ជនរងគ្រោះ ចេញពី​ពេទ្យ ហើយ​លើក​ទី​បី បាន​ត្រឹម​សរសេរ កំណត់ហេតុ ដែល​ដោយ​និយាយថា ចាំ​គេ​ស៊ើបអង្កេត​៕

14639768_573503696175818_5116822872608205216_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya