ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » កូនភ្លោះ​បងប្អូន​២​នាក់ ត្រូវ​សមត្ថកិច្ច​យាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ឃាត់ខ្លួន​ ​

កូនភ្លោះ​បងប្អូន​២​នាក់ ត្រូវ​សមត្ថកិច្ច​យាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ឃាត់ខ្លួន​ ​

ភ្នំពេញ​៖ សកម្មជន​បរិស្ថាន​ពីរ​នាក់​បងប្អូន​ត្រូវ​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​គ​របាល​យាម​ព្រំដែន​ក្អម​សំណរ ឃាត់ខ្លួន​នៅ​ព្រឹក​នេះ ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នោះទេ ខណៈ​ពួកគេ​ធ្វើដំណើរ​ទៅ​មើល​ទីតាំង​នៅក្នុង​វត្ត​ប៉ាក់ណាម​។​
​នៅលើ​ហ្វេ​សប៊ុក​ឈ្មោះ Chum Hout Chum Hour សរសេរថា នៅ​ព្រឹក​នេះ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ព្រំដែន​នៅ​ប៉ុស្តិ៍​ក្អម​សំណរ ស្ថិតក្នុង​ខេត្ត​កណ្តាល ជាប់​ព្រំប្រទល់​ជាមួយ​វៀតណាម បាន​ឃាត់ខ្លួន​និង​ប៉ុនប៉ង​ដក​យក​កាត​អង្គការសហប្រជាជាតិ​ពី​ពួកគេ (UN Card)​។​
​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក មាន​ការឃាត់ លោក​⁣ ជុំ ហួ និង ជុំ ហួត នៅ​ច្រក​ទល់​ដែនកម្ពុជា​-​វៀតណាម​ត្រង់​ច្រក​ក្អម​សំណរ ក្នុងខណៈដែល​លោក​ទាំង​ពីរ​អះអាងថា ពួកគេ​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាមុន មុន​នឹង​ហែ​កឋិនទាន​ទៅកាន់​វត្ត​ប៉ាក់ណាម​។ រហូតដល់​ម៉ោង​ជាង​១០​ព្រឹក​នេះ នៅ​មិនទាន់​ដោះលែង​នៅ​ឡើយ ហើយ​នគរបាល​ប៉ុស្តិ៍​ក្អម​សំណរ បញ្ជូន​អ្នក​ទាំង​ពីរ​ទៅ​បន្ទាយ​ទាហាន​ក្អម​សំណរ​បន្ត​៕

161028-vod-meta-d-legal-chum-hout-chum-hour-police-arrestedfrom-fb-chum-hout-chum-hour

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya