ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សាកសព​បុរស​ជប៉ុន​ដឹក​តាម​ម៉ូតូ ស្លាប់​ដោយសារ​ជំងឺ​ ​

សាកសព​បុរស​ជប៉ុន​ដឹក​តាម​ម៉ូតូ ស្លាប់​ដោយសារ​ជំងឺ​ ​

បន្ទាយមានជ័យ ៖  កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​២៧ តុលា ខណៈ​សាកសព​ជនជាតិ​ជប៉ុន​ម្នាក់ ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ហើយ​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​នៅ​មាត់​ច្រក​ទ្វារ​និយាយថា បើ​មិនឃើញ​ទាន់ ប្រហែលជា​គេ​បម្រុង​ទម្លាក់​សព​ចោល​ហើយ ។​
​សាកសព​ជនរងគ្រោះ ជា​ជនជាតិ​ជប៉ុន ឈ្មោះ​WATANABE TASUMI ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែត ។​
សាកសព​ជនជាតិ​ជប៉ុន​ខាងលើ ត្រូវ​ជនសង្ស័យ​២​នាក់​ម្នាក់​ជា​ខ្មែរ ដឹក​តាម​ម៉ូតូ​ដោយ​ម្នាក់​ជា​ជនជាតិ​ថៃ​អង្គុយ​ឱប​ពីក្រោយ ដោយ​បម្រុង​ទម្លាក់​សព​នោះ​ចោល នៅមុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​គយ​ប្រចាំ​ច្រកទ្វារ តែ​ត្រូវ​កម្លាំង​ប្រចាំការ​ឃើញ​ទាន់ ក៏​ឃាត់​សួរនាំ ហើយ​ឱ្យធ្វើ​កំណត់ហេតុ​ប្រគល់​សព និង​ជនសង្ស័យ​ទាំង​២​នាក់​ឱ្យទៅ​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ធ្វើ​ការបន្ត ។​
​យោង​ការសួរនាំ​ជនសង្ស័យ​ខ្មែរ​-​ថៃ ដែល​ដឹក​សព​ជប៉ុន​តាម​ម៉ូតូ​នោះ​ប្រាប់ថា ជនរងគ្រោះ​មាន​ជំងឺ​ហើយ ដោយសារ​ជនរងគ្រោះ​គ្មាន​សាច់ញាតិ ពួកគាត់​អាណិត​ក៏​នាំគ្នា​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​តាម​ផ្លូវ ក៏​នាំគ្នា​ដឹក​ទៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​បម្រុង​យក​ទៅ​ប្រគល់ឪ្យ​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ទីនោះ មិនមែន​បម្រុង​យក​សព​ទៅ​ទម្លាក់ចោល​នោះទេ​។​
​សាកសព​ត្រូវបាន​ដឹកយក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ឃោស្ថា​រាម​ស្រះ​ត្រាច ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ទាំងយប់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា នេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​និង​គ្រូពេទ្យ​បាន​ធ្វើ​ការត្រួតពិនិត្យ និង​កោសល្យវិច័យ​លើ​សាកសព តាម​ការអនុលោម​ពី​លោក​មាស​ច័ន្ទ ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ៕

5c903f5b-db9d-4d7c-9b80-0ef998293ac2 5401f90b-fe00-448b-87e6-26ce44279609 7326f78c-caff-4138-b39e-661e82d9ede7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya